ព័ត៌មាន
ជំនាញ ធីវ៉េត ផ្តល់ឱកាសច្រើនទាំងការស្វែងរកការងារ និងបើកអាជីវកម្មផ្ទាល់ខ្លួន
ក្រោមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ឥតគិតថ្លៃ និងខណៈដែលប្រទេសកម្ពុជា និងពិភពលោកកំពុងមានតម្រូវការធនធានក្នុងវិស័យនេះ ក្រុមយុវជនដែលកំពុងរៀនជំនាញ ធីវ៉េត បាននិយាយថា ពិតជាមានសារៈសំខាន់ខ្លាំងណស់ ព្រោះមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមយុវជនរៀនជំនាញផ្នែកបរិក្ខាត្រជាក់ នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារចំណង់ចំណូលចិត្តផង និងស្រឡាញ់ជំនាញនេះផង ទើបសម្រេចចុះឈ្មោះដើម្បីមានជំនាញឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រោះរំពឹងចង់បានការងារមួយសមរម្យ ក្រោយពេលរៀនចប់។
ក្រុមយុវជនទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀតថា ដោយសម្លឹងមើលទីផ្សារការងារមានតម្រូវការខ្ពស់ពីជំនាញបរិក្ខារត្រជាក់ ទើបពួកគាត់មានចំណាប់អារម្មណ៍សិក្សាជំនាញនេះ។ ជាពិសេស ដោយសារការមើលឃើញអំពីបច្ចុប្បន្នភាព នូវការកើនឡើងអគារ និងលំនៅឋានជាដើម ដែលជាឱកាសដ៏ធំធេងណាស់ដើម្បីឆ្លើយតបតម្រូវការខ្វះខាត។
ពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលជំនាញ ធីវ៉េតនេះ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥កន្លងទៅ តាមរយៈកម្មវិធីបណ្តុះបណ្តាល ១,៥លាននាក់ (TVET 1,5M) វិទ្យាស្ថានបានទទួលការចុះឈ្មោះពីសិក្ខាកាមនានា ដើម្បីរៀនជំនាញផ្សេងៗគ្នា ដូចជា៖ ជំនាញមេកានិកទូទៅ/មេកានិករថយន្ត វិស្វកម្មអគ្គិសនី និងបរិក្ខាត្រជាក់ជាដើម ចំនួនប្រមាណ ៤ ២០០នាក់។ លោកបានបញ្ជាក់ថា ដើម្បីធានាបាននូវគុណភាពបណ្តុះបណ្តាល វិទ្យាស្ថានបានធ្វើកិច្ចសហការប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស រួមមានក្រុមហ៊ុន សមាគម សហគ្រាស យានដ្ឋាន និងគ្រឹះស្ថានបណ្តុះបណ្តាលសរុបចំនួន១១០ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផងដែរ ។
គិតត្រឹមដើមឆ្នាំ២០២៦នេះ តាមរយៈកម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M បានទទលការចុះឈ្មោះដើម្បីចំនួនជាង ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត។ កម្មវិធីបណ្តុះបណ្តាលជំនាញ ដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាល បានកំណត់យកមុខជំនាញក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត