ព័ត៌មាន
កសិករនៅស្រុកព្រៃនប់ ជោគជ័យលើការដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ ដែលផ្តល់ទិន្នផលខ្ពស់ និងទីផ្សារល្អ
ខេត្តព្រះសីហនុ៖ កសិកម្មតាមបែបបច្ចេកទេសទំនើបកំពុងបង្ហាញផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់កសិករនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាក់ស្តែងកាលពីថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញពីភាពជោគជ័យនៃមុខរបរដាំ ស្ពៃក្រញាញ់ នៅក្នុងផ្ទះសំណាញ់របស់កសិករក្នុងឃុំសាមគ្គី ស្រុកព្រៃនប់។
តាមរយៈការដាំដុះប្រកបដោយបច្ចេកទេស កសិករបានរៀបចំការដាំដុះក្នុងផ្ទះសំណាញ់ដែលធានាបាននូវសុវត្ថិភាព និងគុណភាពបន្លែ ទំហំដីដាំដុះ៖ ចំនួន ៤រង (ទំហំ ១០ម៉ែត្រ x ២៥ម៉ែត្រ ក្នុងមួយរង) បរិមាណផល ក្នុងមួយរងអាចប្រមូលផលបានចន្លោះពី ៧០ ដល់ ៨៩ គីឡូក្រាម។
ការដាំក្នុងផ្ទះសំណាញ់ជួយការពារបន្លែពីសត្វល្អិតចង្រៃ និងកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ដែលធ្វើឱ្យបន្លែមានតម្រូវការខ្ពស់។
បច្ចុប្បន្ន ស្ពៃក្រញាញ់ដែលប្រមូលផលបាន កំពុងមានទីផ្សារល្អប្រសើរ ដោយលក់បានក្នុងតម្លៃ ២,៥០០ រៀល ក្នុងមួយគីឡូក្រាម។
តាមរយៈទិន្នផលដែលទទួលបាន កសិករអាចរកចំណូលបានសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងពង្រីកការដាំដុះបន្ថែមទៀតនាពេលខាងមុខ។
ការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់នេះ មិនត្រឹមតែផ្ដល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការផ្គត់ផ្គង់បន្លែសុវត្ថិភាពដល់ទីផ្សារក្នុងខេត្តព្រះសីហនុ៕
រូបភាព ៖ មន្ទីរកសិកម្ម ខេត្តព្រះសីហនុ




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣