ព័ត៌មាន
SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលជាស្ថាប័នបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញ បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួនពីរផ្សេងគ្នា ពី Brandon Hall Group សហរដ្ឋអាមេរិក នៅក្នុងកម្មវិធីអភិវឌ្ឍន៍ ជំនាញបុគ្គលិកល្អបំផុត។

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិ ចំនួនពីរ គឺពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុង “កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត” ពី Brandon Hall Group សហរដ្ឋអាមេរិក ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យ ដ៏ល្បីល្បាញលំដាប់ពិភពលោក ក្នុងសន្និសីទអន្តរជាតិស្តីពី “ឧត្តមភាពនៃមូលធនមនុស្សឆ្នាំ២០២៦”នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ក្នុងកម្មវិធីនេះ ក្រោមការអញ្ជើញទទួលពានរង្វាន់ដ៏មានកិត្តិយស ពីឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ SDF ព្រមទាំង ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃ SDF។

ជោគជ័យដ៏ត្រចះត្រចង់នេះ, គឺជាលទ្ធផលនៃការវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណាក់អ្នកជំនាញអន្តរជាតិ លើគុណភាព និង ប្រសិទ្ធភាព នៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ SDF ដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងតម្រូវការទីផ្សារការងារ និងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសក្នុងតំបន់អាស៊ាន មានប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីជាដើម។ កម្មវិធីប្រគល់ ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក នឹងមានអ្នកចូលរួមប្រមាណ ៥០០ នាក់ មានតំណាង មកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ ក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗ ចូលរួមទទួលរង្វាន់ដូចជា៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald ជាដើម។

ក្រៅពីពិធីប្រគល់ពានរង្វាន់នេះ ថ្នាក់ដឹកនាំ SDF ក៏បានចូលរួមសិក្សាស្វែងយល់ពីនិន្នាការសកលសំខាន់ៗ ដើម្បីពង្រឹង ប្រសិទ្ធភាព ការងារក្នុងយុគសម័យឌីជីថលដែលបានរៀបចំឡើងដោយ Brandon Hall Group រួមមាន៖ ការធ្វើទំនើបកម្មជ្រើសរើស បុគ្គលិកផ្អែកលើសមត្ថភាព, អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) និងការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព, ការកសាង សមត្ថភាពថ្នាក់ដឹកនាំក្នុងសម័យឌីជីថល, និងវដ្តនៃឧត្តមភាពនៃសមត្ថភាពបុគ្គលិក (Virtuous Talent Cycle)។

សូមបញ្ជាក់ថា យោងតាមទិន្នន័យវាយតម្លៃដោយក្រុមការងារអន្តរក្រសួង SDF បានគាំទ្រកន្លងមក បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ ចំពោះភាគីពាក់ព័ន្ធ ដោយក្នុងនោះអត្រាបញ្ចប់វគ្គសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ប្រាក់ខែកើនឡើងជាមធ្យម ២០%, និងអត្រាពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំពោះផលជះក្រោយវគ្គបណ្តុះបណ្តាលវិញ SDF សម្រេចបាននូវអត្រា ស្ថិរភាពការងារបុគ្គលិក ៩៦%, បុគ្គលិកកាត់បន្ថយកំហុសនៃការអនុវត្ដការងារ ៥៦%, ការរីកចម្រើនក្នុងអាជីព ៨៩%, ការរក្សា បុគ្គលិក ៨០%, និងការកើនឡើងនូវសមត្ថភាពការងាររបស់បុគ្គលិកប្រមាណ ៧១% ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់យ៉ាងខ្លាំង ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ