កីឡា
Newcastle, Leverkusen, Bodo/Glimt សុទ្ធតែឈ្នះជើងទីមួយខណៈ Club Bruges និង Atletico Madrid ស្មើគ្នា
Newcastle United រកបានជ័យជំនះយ៉ាងធំធេង និងកក់ក្តៅមុនត្រលប់មកទឹកដីរបស់ខ្លួនវិញក្រោយយកឈ្នះនៅទឹកដី Qarabag ៦-១ ជើងទីមួយវគ្គ Play-Off រកកៅអីវគ្គ ១៦ ក្រុមចុងក្រោយ Champions League។
ខ្សែប្រយុទ្ធស្លាប Anthony Gordon រកបានដល់ទៅបួនគ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ ពោលគឺគ្រាប់ដំបូងកើតឡើងតាំងពីនាទីទី ៣ មុនពេលដែលខ្សែការពារ Malick Thiaw រកបានគ្រាប់នាំមុខ ២-០ នៅនាទីទី ៨។
នៅក្នុងវគ្គទីមួយដដែល Anthony Gordon រកបានបីគ្រាប់បន្ថែមទៀតដោយនៅនាទីទី ៣២ បាល់ពិន័យ ១១ ម៉ែត្រ នាទីទី ៣៣ និងនាទីទី ៤៥+១ ក៏ជាបាល់ពិន័យ ១១ ម៉ែត្រ។
ម្ចាស់ផ្ទះក៏តបបានមួយគ្រាប់ដែរនៅដើមវគ្គទីពីរដោយ Cafarquliyev តែ Jacob Murphy បន្ថែមគ្រាប់ចុងក្រោយ នៅនាទីទី ៧២ ឱ្យ Newcastle យកឈ្នះ ៦-១ កាន់ ៥ គ្រាប់ចំណេញមុនត្រលប់ទៅទឹកដីរបស់ខ្លួនសប្តាហ៍ក្រោយ។
រីឯក្រុមកំពុងនាំមុខគេនៅអ៊ីតាលី Inter Milan បានរងបរាជ័យនៅទឹកដី Bodo/Glimt ៣-១ គួរឱ្យភ្ញាក់ផ្អើល។
មិនអាចមើកស្រាលបានទេ Bodo/Glimt របស់ន័រវេសមួយនេះបានយកឈ្នះ Manchester City និង Atletico Madrid ខែមុន រកបានគ្រាប់នាំមុខនៅនាទីទី ២០ ដោយ Sondre Brunstad Fet មុនពេល Inter Milan តាមស្មើវិញដោយ Francesco Pio Esposito ដប់នាទីក្រោយមក។
ក្រុមម្ចាស់ផ្ទះកាន់តែរឹងមាំនៅវគ្គទីពីរ ដោយរកបានពីរគ្រាប់យកឈ្នះការប្រកួតនេះ ៣-១ ដោយគ្រាប់បាល់របស់ Jens Petter Hauge និង Kasper Waarts Hogh។
ប្រកួតបន្តទៀតនេះ Atletico Madrid ធ្វើអ្វីម្ចាស់ផ្ទះ Club Bruges មិនបានទេ បានត្រឹមបញ្ចប់ដោយ ៣-៣។
Atletico Madrid រកបានពីរគ្រាប់នាំមុខមុនដោយ Julian Alvarez និង Ademola Lookman តែក្រុមម្ចាស់ផ្ទះក៏វាយបកយកតាមស្មើវិញនៅវគ្គទីពីរដោយកីឡាករនីហ្សេរីយ៉ា Raphael Onyedika និងកីឡាករកូនកាត់អាល្លឺម៉ង់ អ៊ីតាលី Nicolo Tresoldi។
Atletico Madrid ក៏នាំមុខជាថ្មីដោយបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារអេក្វាឌ័រ Joel Ordonez តែម្ចាស់ក៏តាមស្មើម្តងទៀតដោយខ្សែប្រយុទ្ធក្រិក Christos Tzolis។
គូចុងក្រោយនេះ Bayer Leverkusen យកឈ្នះនៅទឹកដីក្រិក Olympiaskos ២-០ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធឆេក Patrick Schick ពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៦០ និង ៦៣។
សូមបញ្ជាក់ថា ការប្រកួតជើងទីពីរវគ្គ Play-Off នឹងធ្វើនៅសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ


-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង