ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំដំបូង «ក្រុមប្រឹក្សាសន្តិភាព» នៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈប្រធានាធិបតីអាមេរិកក៏បានសរសើរពីការស្រឡាញ់សន្ដិភាពរបស់កម្ពុជា
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក (ម៉ោងនៅអាមេរិក»។
កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំនៃបណ្តាប្រទេសនានាជាច្រើនទៀត។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានាធិបតីអាមមេរិកក៏បានបញ្ជាក់អំពីការដោះស្រាយជម្លោះព្រំដែន-កម្ពុជាថៃផងដែរ។ ក្នុងនោះឯកឧត្តមប្រធានាធិបតីបានថ្លែងនៅចំពោះមុខមេដឹកនាំពិភពលោកនានាដោយបានអបអរសាទរចំពោះប្រទេសកម្ពុជា និងថៃ ដោយប្រើពាក្យថា «មិនគួរឱ្យជឿ» ចំពោះអ្វីដែលប្រទេសកម្ពុជា និងថៃបានធ្វើរួមគ្នា។
ឯកឧត្តមប្រធានាធិបតី ក៏បានយកករណីកម្ពុជា និងថៃ ទៅប្រៀបធៀបជាមួយជម្លោះនៅប្រទេសកុងហ្គោ និងប្រទេសរ្វ៉ាន់ដា ដោយឯកឧត្តមចង់បង្ហាញថា «ទោះបីជាកម្ពុជា និងថៃ ជាអ្នកតស៊ូខ្លាំងយ៉ាងណាក៏ដោយក៏អាចរក្សាសន្តិភាព និងដោះស្រាយបញ្ហាជាមួយគ្នាបានល្អជាង។
ក្នុងអំឡុងពេល កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនេះ ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងយ៉ាងមុតមាំចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយបានកំណត់ថា ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងចក្ខុវិស័យថ្មីរបស់ឯកឧត្តមសម្រាប់ការទូតសកល។
ឯកឧត្តមប្រធានាធិបតីបាននិយាយ ចំពោះសម្ដេចធិបតី នាយករដ្ឋមន្រ្តី ដោយទទួលស្គាល់ភាពជាអ្នកដឹកនាំនៅក្នុងការអញ្ជើញជាផ្លូវការថាជា «មេដឹកនាំដ៏រឹងមាំ» និងជាបុរសដែលមាន «ភាពជារដ្ឋបុរសដ៏អស្ចារ្យ»។
សូមជម្រាបថា «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតដោយប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាបង្កើតផ្លូវការកាលពីទី២២ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ូសប្រទេសស្វីស។ ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួម«ក្រុមប្រឹក្សាសន្តិភាព»នេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាម។
សូមបញ្ជាក់ថា សម្រាប់ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ៕









-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ