ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា «ពុំមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីកម្ពុជានោះទេ»
នៅក្នុងបទសម្ភាសន៍ដដែលនេះជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិក សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចមានមូលដ្ឋានយោធាបរទេសនោះឡើយ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដោយសំដៅទៅលើមូលដ្ឋានកងទ័ពជើងទឹករាម ដ៏ចម្រូងចម្រាស នៅខេត្តព្រះសីហនុ។

សម្ដេចធិបតីមានប្រសាសន៍ថា «រដ្ឋធម្មនុញ្ញរបស់យើងចែងថា ពុំមានមូលដ្ឋានយោធាបរទេសណាមួយអាចស្ថិតនៅលើទឹកដីកម្ពុជាបានទេ»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមមន្ត្រីអាមេរិក បានលើកឡើងពីក្ដីបារម្ភថា កម្ពុជាបានផ្តល់សិទ្ធិចូលប្រើប្រាស់ផ្តាច់មុខដល់ប្រទេសចិន ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗជាថ្មីថា មូលដ្ឋាននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «យើងមានអគារពហុជាតិនានានៅទីនោះ រចនាសម្ព័ន្ធអចិន្ត្រៃយ៍ដែលរង់ចាំទទួលដៃគូទស្សនកិច្ចទាំងអស់របស់យើង។ ពុំមានអ្វីត្រូវលាក់បាំងទេ នេះគឺដើម្បីឱ្យមានភាពច្បាស់លាស់ជាមួយមូលដ្ឋានកងទ័ពជើងទឹករាម។ សកម្មភាពដ៏ជាក់ស្តែងនៃការស្វាគមន៍ដំណើរទស្សនកិច្ចនានារបស់នាវាពហុជាតិ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនត្រូវបានប្រើប្រាស់ផ្ដាច់មុខជាមូលដ្ឋានកងទ័ពជើងទឹក សម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននោះទេ»។
នាវាចម្បាំង USS Cincinnati របស់សហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែរាម នៅចុងខែមករា កន្លងទៅ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាចម្បាំងអាមេរិក ចាប់តាំងពីមូលដ្ឋាននេះត្រូវបានជួសជុលឡើងវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «យើងសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយសហរដ្ឋអាមេរិក»៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣