ព័ត៌មាន
ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងឧស្សាហកម្ម បានត្រៀមខ្លួនរួចរាល់ក្នុងដំណើរការប្រតិបត្តិការជំរឿនមន្រ្តី
ឆាប់ៗខាងមុខនេះ គណៈកម្មការធ្វើជំរឿនមន្រ្តី នឹងបន្តធ្វើជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័នចំនួន៩ ចំណុះអង្គការនីតិប្រតិបត្តិ។ ជាមួយគ្នានេះដែរ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាក្រសួងមួយក្នុងចំណោមក្រសួងទាំង៩ដែលនឹងត្រូវធ្វើជំរឿននាពេលខាងមុខ ដើម្បីជំរុញប្រសិទ្ធភាព និងធានាដំណើរការប្រតិបត្តិការប្រព្រឹត្តទៅដោយរលូន ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធជាលើកទី២ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
សិក្ខាសាលានាពេលនេះ មានរៀបចំកម្មវិធីចែករំលែកបទពិសោធនៃការអនុវត្តរបស់គណៈកម្មការធ្វើជំរឿននៃក្រសួងមុខងារសាធារណៈដែលបានឆ្លងកាត់ដូចជា មុនពេល អំឡុងពេល និងក្រោយពេលធ្វើជំរឿន ព្រមទាំងបញ្ហាប្រឈមមួយចំនួននិងដំណោះស្រាយនានាដែលបានជួបប្រទះបន្ទាប់ពីបានធ្វើជំរឿននៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ។ ទន្ទឹមនេះ សិក្ខាសាលាក៏មានរៀបចំជាវេទិកាសំណួរ-ចម្លើយ ដើម្បីប្រឹក្សានិងផ្តល់ជូននូវរាល់ចម្ងល់នានាដែលពាក់ព័ន្ធដំណើរការប្រតិបត្តិការជំរឿនជូនសិក្ខាកាមទាំងអស់ផងដែរ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣