ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់លានដុល្លារកើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅខែមករា ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជាជាមួយប្រទេសជាសមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៩២៧ លានដុល្លារ កើនឡើង ១៩,៣៤% ខណៈកម្ពុជានាំចូលពីប្រទេសជាសមាជិក មានតម្លៃ ២,៨៣ ពាន់លានដុល្លារកើន ១៣,៣២%។
ប្រទេសវៀតណាម ជប៉ុន ចិន និងកូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មចម្បងជាងគេក្នុងចំណោមប្រទេសជាសមាជិក RCEP ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេសម្រាប់ខែមករា ឆ្នាំនេះ។ វៀតណាម បានបញ្ជាទិញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣៣៧ លានដុល្លារអាម៉េរិក ក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង ២១,១ភាគរយ បើធៀបនឹងខែមករា ឆ្នាំមុន។
តាមពីក្រោយ ដោយប្រទេស ជប៉ុន បានទិញទំនិញពីកម្ពុជា មានតម្លៃជាប្រាក់ជាង ១៧៦ លានដុល្លារអាម៉េរិក កើន ១៦,៦ ភាគរយ ខណៈប្រទេសចិនទិញទំនិញពីកម្ពុជា មានទឹកប្រាក់ជាង ១៦៤លានដុល្លារអាម៉េរិក កើន ៥៩,៣ ភាគរយ។
កិច្ចព្រមព្រៀងភាព RCEP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមាជិកចំនួន ១៥ប្រទេស រួមមាន សមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់)។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន នៅឆ្នាំ២០២២ ដោយផ្តោតការអនុគ្រោះពន្ធគយ និងជំរុញការវិនិយោគ។
ទិន្នន័យ GDCE បង្ហាញថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទំហំទឹកប្រាក់ប្រមាណ ៤០,២៣ ពាន់លានដុល្លារ កើនឡើង ១៦,២៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៨ ពាន់លានដុល្លារ ចំណែកឯការនាំចូលប្រទេសជាសមាជិកមានទឹកប្រាក់ប្រមាណ ៣០,៤៤ ពាន់លានដុល្លារ កើន ១៩,៥៨%៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣