ព័ត៌មាន
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមជម្រាបជូនថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមដំណើរការអនុវត្តការងារតាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដោយផ្ដោតលើការងារបច្ចេកទេសសំខាន់ៗ រួមមាន៖ សាងសង់ទំនប់អាងទឹកដែលមានកម្ពស់ ១២ម៉ែត្រ ទទឹងខ្នងទំនប់ ១៤ម៉ែត្រ និងបណ្តោយប្រវែង ១៣០ម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការ្យសរុបចំនួន ០២កន្លែង (ក្នុងនោះមានសំណង់លូចំនួន ០១កន្លែង និងសំណង់បង្ហៀរចំនួន ០១កន្លែង)។ គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសរុបនៃគម្រោងទាំងមូល សម្រេចលទ្ធផលបានប្រមាណ ៩៥% ហើយ។
ឯកឧត្ដមអគ្គនាយក បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ អាងទឹកនេះនឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានទឹក ដោយមានសមត្ថភាពស្ទាក់ទឹក និងរក្សាទុកទឹកហូរធ្លាក់ពីជួរភ្នំ និងផ្ទៃរងទឹកភ្លៀងបានរហូតដល់ ៦៥ម៉ឺនម៉ែត្រត្រីគុណ។ ប្រភពទឹកដ៏មានសក្តានុពលនេះ នឹងធានាការស្រោចស្រពលើផ្ទៃដីដាំដុះចំនួន ១៥០ហិកតា និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់បងប្អូនប្រជាកសិករចំនួន ១១៦គ្រួសារ ឱ្យមានលទ្ធភាពបង្កបង្កើនផលបានគ្រប់រដូវកាល សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងធានាបាននូវសន្តិសុខទឹកក្នុងមូលដ្ឋានប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាគុណភាពសំណង់ឱ្យរឹងមាំយូរអង្វែង។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញឱ្យបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ក្នុងគោលដៅបម្រើដល់ការប្រើប្រាស់ស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត