ព័ត៌មាន
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញសួរសុខទុក្ខវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសមានចិត្តអាណិតអាសូរយ៉ាងពន់ពេក ដល់វីរយុទ្ធជនកម្ពុជា ដែលរងរបួស ដោយសារការខិតខំតស៊ូការពារបូរណភាពដែនដី យ៉ាងអង់អាចក្លាហាន ពីការឈ្លានពានដោយចោរសៀមសារជាថ្មី បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់វីរកងទ័ពកម្ពុជាចំនួន ៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ក្នុងចំណោមវីរកងទ័ពទាំង៥នាក់នោះ មាន២នាក់ ទើបតែចូលសម្រាកពេទ្យរួមមាន ទី១. ពលបាលទោ អាយុ៣២ឆ្នាំ ប្រចាំការនៅតំបន់៣៣៩ កោះកុង និងទី២. អនុសេនីយ៍ឯក អាយុ៥៩ឆ្នាំ ប្រចាំការនៅទិសប្រាសាទតាក្របី។ ចំណែកវីរកងទ័ព ៣នាក់ទៀត ក៏ត្រឡប់មកសម្រាកពេទ្យម្ដងទៀត ។ ប៉ុន្តែ៣នាក់នេះ សម្ដេចឥស្សរវិទេសបញ្ញា ធ្លាប់បានសួរសុខទុក្ខ និងឧត្ថម្ភថវិកាម្ដងរួចហើយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណោម ៨នាក់ ដែលសុខភាពបានឈឺឡើងវិញ ។
ក្នុងឱកាសនេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានជូនពរដល់វីរកងទ័ពទាំងអស់ឱ្យបានជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ ព្រមទាំងបានថ្លែងអំណរគុណ និងគោរពដល់វីរៈកងទ័ពកម្ពុជា ដែលបានលះបង់សាច់ឈាម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យភាពប្រទេស ហើយប្រឆាំងទៅនឹងអំពើឈ្លានបានរបស់កងទ័ពថៃ ក្នុងស្មារតីឆន្ទៈមុះមុត ។
សម្ដេចបានបន្ថែមថា វីរៈភាពដ៏អង់អាចក្លាហាននេះ គឺបន្តស្ថិតនៅជាប់ក្នុងទឹកចិត្តរបស់ពលរដ្ឋខ្មែរជានិច្ច ជាមួយនឹងការរួបរួម និងលើកទឹកចិត្តដល់វីរកងទ័ពគ្រប់កាលៈទេសៈ ដើម្បីប្រឆាំងទៅនឹងសត្រូវឈ្លានពាន និងសូមវីរកងទ័ពគ្រប់រូបចងចាំ និងជឿជាក់ថា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទីនៅតែឈរគាំទ្រ និងលើកទឹកចិត្តជានិច្ច ។
គួរបញ្ជាក់ថា ជានិច្ចកាល ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្តេចអតីតប្រមុខការទូតឆ្នើមកម្ពុជា គឺតែងតែនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ថវិកា និងអំបុកជាដើម ដើម្បីផ្ដល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខ និងរបួសសម្រាកនៅមន្ទីរពេទ្យ រួមទាំងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ ៕
អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣