ព័ត៌មាន
សូមប្រុងប្រយ័ត្ន! ជនខិលខូចបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវដល់សាធារណជនកុំចាញ់កលបោកប្រាស់ក្រុមជនឆបោក ដែលបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កន្លងទៅនេះ មានក្រុមជនខិលខូចបានបង្កើតក្រុម Telegram ឈ្មោះ «OCIC ក្រុមហ៊ុនវិនិយោគ» និងឈ្មោះប្រហាក់ប្រហែល ក្នុងគោលបំណងបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យចូលក្នុងអន្ទាក់នៃការឆបោក។
ក្រុមនេះបានយករូបភាព និងឈ្មោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បុគ្គលល្បីៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមដោយគ្មានការអនុញ្ញាត ទៅបង្កើតគណនីក្លែងក្លាយសម្រាប់គាំទ្រសកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួន។
គណនីទាំងនោះ បានបង្កើតសេណារីយ៉ូប្រឌិតផ្សព្វផ្សាយរូបភាព ប្រតិបត្តិការធនាគារ ក្រដាស់ប្រាក់ គ្រឿងអលង្ការ និងសកម្មភាពផ្សេងៗ ដោយអះអាងថាការផ្ទេរប្រាក់វិនិយោគទៅក្រុមខ្លួន បានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ការទាក់ទាញឱ្យជនរងគ្រោះធ្លាក់ក្នុងអន្ទាក់នៃការឆបោកនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ ក្នុងបណ្តាញ Telegram ដូចរូបភាពជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ។
ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនមានជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកខាងលើឡើយ។
ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាប និងលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញ ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពាវនាវអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ពន្លឿនចាត់វិធានការឆបោកនេះ។
ក្រុមអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏អំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយពាក់ព័ន្ធនឹងការវិនិយោគដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និងសូមរាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនបើបានជួបប្រទះករណីសង្ស័យ៕



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត