ព័ត៌មាន
ខែមករាឆ្នាំនេះ សហភាពអឺរ៉ុបស្រូបយកទំនិញពីកម្ពុជាមានទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារ
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាទីផ្សារសហភាពអឺរ៉ុប ក្នុងខែមករា ដើមឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារអាមេរិក បានបន្តកើនឡើងប្រមាណជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញឱ្យដឹងថា សម្រាប់ខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសអឺរ៉ុបចំនួន៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៥៦ លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសទាំង ៥ បាននិងកំពុងជួយជ្រោមជ្រែងដល់នាំចេញរបស់ទំនិញកម្ពុជា ដោយបន្តមានកំណើនកើនឡើងល្អប្រសើរ បើធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។
ជាក់ស្តែងក្នុងខែដំបូងឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅអេស្បាញ មានទឹកប្រាក់ប្រមាណជាង ១១៨ លានដុល្លារ កើនឡើងជាង ១៤ ភាគរយ, អាល្លឺម៉ង់ ជាង ៨៣ លានដុល្លារ កើនជាង ២ ភាគរយ, ហូឡង់ ជិត ៧៦ លានដុល្លារ កើនជាង ៤ ភាគរយ, បារាំង ជាង ៤៥ លានដុល្លារ កើនជិត ១៣ ភាគរយ និងប្រទេសបែកហ្សិក មានទឹកប្រាក់ជិត ៤០ លានដុល្លារ កើនឡើង ជិត ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។
ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេស្បាញ មានទឹកប្រាក់ សរុបជាង ១២០ លានដុល្លារ កើនជាង ១៥៨ ភាគរយ, អាល្លឺម៉ង់ ជាង ៩៥ លានដុល្លារ ថយចុះជាង -១៣ ភាគរយ, ហូឡង់ ៨២ លានដុល្លារ កើនជាង ៥៧ ភាគរយ, បារាំង ជិត ៥៨ លានដុល្លារ កើនជិត ២៤ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- បែកហ្សិក មានទឹកប្រាក់ជិត ៤២ លានដុល្លារ ថយចុះជាង -៥៧ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥។
សូមបញ្ជាក់ថា ក្នុងខែដំបូងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ កើនឡើង ១៩ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៣ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ និងការនាំចូលពីបរទេស មានទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី,
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣