ព័ត៌មាន
ព្រះខ័នរាជ យកឈ្នះគិរីវង់ ៥-០ រក្សាគម្លាត ៥ពិន្ទុក្នុងតំណែងកំពូលតារាង ក្រោយចប់ជុំទី២
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៥-០ ដើម្បីពង្រឹងកៅអីកំពូលតារាង ដោយរក្សាគម្លាត ៥ពិន្ទុពីក្រុមឈរលេខរៀងទី២ ភ្នំពេញក្រោន ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្នុងដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។
ផ្ទុយពីជើងទី១ ដែលយកឈ្នះក្នុងដីត្រឹម ២-១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដីយ៉ាងចាស់ដៃ លើក្រុមមាន់គក់ ខេត្តតាកែវ ។ ៥គ្រាប់ ដែលជួយឲ្យក្រុមការពារតំណែងជើងឯក ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ Peprah Kwame ២គ្រាប់, Cristian Dos Santos ១គ្រាប់ និង Patrick Robson ២គ្រាប់។
ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បណ្ចប់ការប្រកួត ២ជុំ ក្នុងដំណាក់កាលទី១ ស្មើនឹង ២០ប្រកួតឈ្នះ ១៧ និងចាញ់ ៣ រកបាន ៥១ពិន្ទុ នាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ មាន ៤៦ពិន្ទុ តែនាំមុខក្រុមឈរលេខ៣ អង្គរថាយហ្គឺរ រហូតដល់ ១៥ពិន្ទុឯណោះ។
ការនាំមុខគូប្រជែងដ៏ច្រើនពិន្ទុបែបនេះ បានក្លាយជាផលចំណេញដ៏ធំ សម្រាប់ព្រះខ័នរាជស្វាយរៀង មុនឈានដល់ការប្រកួតដំណាក់កាលទី២ រវាងបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ស្មើនឹង ១០ប្រកួតទៀត ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាង និងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ តែម្ដង៕ អត្ថបទ លី ឈុនឡា










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣