ព័ត៌មាន
ក្រសួងផែនការ បានអនុវត្តលើការងារជំរឿន និងអង្កេតជាច្រើននៅឆ្នាំ២០២៥ កន្លងទៅ
ក្រសួងផែនការ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៥ បានសម្រេចលើការងារជាច្រើនពាក់ព័ន្ធនឹងការប្រមូលទិន្នន័យការងារជំរឿន ក៏ដូចជាការងារអង្កេត ដែលជាការងារសំខាន់ក្នុងប្រមូលទិន្នន័យជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់លើគោលដៅនានា។ ទិន្នន័យទាំងនោះក៏ផ្ដល់ជាភាពសំខាន់បណ្ដាអង្គការជាតិ អន្តរជាតិអាចយកទៅប្រើប្រាស់ផងដែរ។
ក្រសួងផែនការ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦។ ឆ្នាំ ២០២៥ជាឆ្នាំមមញឹកមួយ សម្រាប់ក្រសួងផែនការ ពិសេសលើការងារ ជំរឿននិងការងារអង្កេត។ តាមរបាយការណ៍បញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥កន្លងទៅនេះ ក្រសួងផែនការបានអនុវត្តការងារអង្កេតកសិកម្មកម្ពុជា និងអង្កេតសហគ្រាសកសិកម្មខ្នាតធំឆ្នាំ២០២៥ នៅរាជធានី ខេត្ត បានអនុវត្តការងារអង្កេតភពផែនដីនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអនុវត្តការងារអង្កេតនវានុវត្តន៍ឆ្នាំ២០២៥ នៅទូទាំង២៥រាជធានី ខេត្ត។ លើសពីនេះ ក្រសួងផែនការក៏បាននិងកំពុងអនុវត្តការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០២៥ កំពុងអនុវត្តការងារអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ នៅទូទាំង២៥រាជធានី ខេត្ត កំពុងវិភាគរបាយការណ៍លទ្ធផលទិន្នន័យស្ថិតិសេដ្ឋកិច្ច បរិស្ថាននៃកម្ពុជាឆ្នាំ២០២៤ និងបានអនុវត្តការគូសផែនទីនិងចុះបញ្ជីគ្រួសារ ការរៀបចំសេចក្តីណែនាំនិងឯកសារផ្សេង និងការសម្ភាសន៍ សាកល្បងបញ្ជីសំណួរ សម្រាប់ការងារអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២៥-២០២៦ ដំណាក់ កាលទី១។ ក្រុមការងារជំនាញនៃក្រសួងផែនការ ក៏បានចុះប្រមូលទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិនៅរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៥ និងរៀបចំតារាងសំណួរ ទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៦ ដើម្បីចុះស្រង់ទិន្នន័យតាមបណ្តាមន្ទីរ អង្គភាពតាមវិស័យ និងបានចុះសម្ភាសន៍និងស្រង់ទិន្នន័យអង្កេតថ្លៃអ្នកផលិតនិងសេវាកម្ម ដើម្បីចងក្រងជាសន្ទស្សន៍ឆ្នាំ២០២៤-២០២៥។
ឆ្នាំ២០២៥ដដែលនោះ ក្រសួងផែនការ ក៏បានផ្សព្វផ្សាយលទ្ធផលជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ផ្សព្វផ្សាយលទ្ធផលរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០២៥ ផ្សព្វផ្សាយលទ្ធផលរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤។
ក្នុងពិធីបើកសន្និបាតនៅថ្ងៃនេះដែរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថាក្រសួងផែនការ មានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្រប សម្រួលការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល, ការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងារ រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និងការងារផលិតនិងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ រួមមានៈ ស្ថិតិប្រជាសាស្ត្រ, សុខភាព, សេដ្ឋកិច្ច, សង្គមកិច្ច, និងកសិកម្ម សម្រាប់ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ តាមវិស័យរបស់ខ្លួន, និងការងារប្រជាជននិងអភិវឌ្ឍន៍ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចបាន យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, និងកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍៕ អត្ថបទ៖ គឹមហុក









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត