ព័ត៌មាន
ក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពកិច្ចគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃសក្តានុពលទីតាំងសហគមន៍មូលដ្ឋានសម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សហប្រធានទាំង៣រូប រួមមានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិកសហគមន៍កសិកម្មនៅសហគមន៍ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ និងបន្តអន្តរាគមន៍ ដោយក្រុមការងារត្រី-វិស័យនៅក្នុងឆ្នាំ២០២៦។
ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិក ស.ក.ទ បន្លែផ្ទះសំណាញ់ត្រាំកក់ និងចុះពិនិត្យវឌ្ឍនភាព នៅក្នុងទីតាំងផ្ទះសំណាញ់ ហេដ្ឋារចនាសម្ព័ន្ធ និងស្វែងយល់បន្ថែមពីសក្ដានុពល ក៏ដូចជាចំណុចពាក់ព័ន្ធលើដំណើរការរបស់សហគមន៍ ស្ថិតនៅភូមិត្រពាំងចចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
បន្ថែមពីនេះ ក្រុមការងារក៏បានបន្ដចុះពិនិត្យស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងសហការណ៍ជាមួយក្រុមហ៊ុន Perpetual Green Development (Cambodia) Co., Ltd, ក្រុមហ៊ុន CPFM Dairy & Foods Co., Ltd, ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ឯ.ក ដើម្បីសិក្សា សក្តានុពលរៀបចំបង្កើតលទ្ធភាពស្រោចស្រព ក្នុងការដាំស្មៅ ដើម្បីបម្រើឱ្យការចិញ្ចឹមគោយកទឹកដោះ។
សូមបញ្ជាក់ជូនថា សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) មានតួនាទីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើបសហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ ដំណើរចុះត្រួតពិនិត្យនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ដោយដំណើរការចុះការងារពេលនេះ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកុម្ភ: ដោយបានកំណត់ចុះពិនិត្យសហគមន៍-ទីតាំងចំនួន ៦ ដែលបានជ្រើសរើសគាំទ្រដោយក្រុមការងារត្រី-វិស័យនៅខេត្ដចំនួន ៦ រួមមាន ខេត្ដតាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ចាម៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣