ព័ត៌មាន
ប្រធានរដ្ឋសភាកម្ពុជា និងសមាជិករដ្ឋសភាបារាំង ជួបគ្នាពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្ដម Thomas LAM ប្រធានក្រុមមិត្តភាព រដ្ឋសភាបារាំង-កម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ រឹងមាំ និងស្អិតរមួតបន្ថែមទៀត។
សូមជម្រាបជូនថា គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្ដម Thomas LAM អញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ ត្រូវបានមើលឃើញថា គឺជាការបើកទំព័រថ្មី នៃទំនាក់ទំនងសភា ដែលមិនត្រឹមតែផ្ដោតលើ ពិធីការការទូតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង ជាឱកាសល្អដែលកម្ពុជា បានបង្ហាញពីតថភាពពិត នៃសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់សហគមន៍អន្ដរជាតិផងដែរ។
តាមការគ្រោងទុក គណៈប្រតិភូសភាបារាំង មានជំនួបសម្ដែងការគួរសម និងពិភាក្សាដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន នីតិប្បញ្ញត្តិ រួមាន ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ជាច្រើនរូបទៀត។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក៏នឹងចុះស្វែងយល់ពីយន្ដការការងារ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីសិក្សាស្វែងរកការលានុវត្តភាព នៃការវិនិយោគ និងពិនិត្យលទ្ធផលរូបវន្ដ ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលរួមមាន រោងចក្រផលិតទឹកស្អាតបាក់ខែង និងការងារមនុស្សធម៌របស់អង្គការកុមារ នៃតំបន់មេគង្គជាដើម។
ជាមួយគ្នានេះ គណៈប្រតិភូសភាបារាំង ក៏នឹងបន្តធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍សំខាន់ៗ និងការស្វែងយល់ពីប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជាផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ គណៈប្រតិភូសភាបារាំង ក៏គ្រោងទៅកាន់តំបន់ភៀសសឹកថ្មី ក្នុងស្រុកពួក និងទីតាំងដែលធ្លាប់រងគ្រោះព្រោះការរំលោភបំពាន ដែនអធិបតេយ្យភាព ពីសំណាក់ភាគីថៃ នាពេលកន្លងមកផងដែរ ដើម្បីឲ្យតំណាងរាស្រ្ដបារាំង បានយល់ដឹងកាន់តែច្បាស់ ពីការរងគ្រោះ ការលះបង់របស់កម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាងសន្ដិភាពតាមបណ្ដោយព្រំដែន។ បន្ថែមពីនេះ គណៈប្រតិភូសភាបារាំង ក៏នឹងអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីស្វែងយល់ពីអរិយធម៌ដ៏ឧត្ដុងឧត្ដម និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក ក្រោមក្រមខណ្ឌអន្ដរជាតិ ដែលមានបារាំងជាដៃសកម្មផងដែរ៕ អត្ថបទ ៖ លៀ ស៊ីណា











-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត