កីឡា
កីឡាករសុខ លីមហេង បន្តគ្រងជើងឯកអុកចត្រង្គថ្នាក់ជាតិ ក្រោយឈ្នះជា ស៊ីដេត
(ភ្នំពេញ)៖ កីឡាករ សុខ លីមហេង នៅតែបង្ហាញភាពខ្លាំងដ៏លេចធ្លោ ដោយបានបន្តឈ្នះការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ នេះជាការគ្រងជើងឯក៦សម័យកាលរបស់កីឡាកររូបនេះ យកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងពិធីបិទការប្រកួត លោក សេក សុភ័ក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ឆ្នាំ២០២៥ ដែល
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតនេះឡើងក្នុងគោលបំណងដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អក្នុងការលេងអុកចត្រង្គ សម្រាប់ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ក៏ដូចជាត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ គោលបំណងសំខាន់មួយវិញទៀត គឺដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍កីឡាអុកចត្រង្គដែលជាកេរមរតកជូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។
លោក ហូយ សូណា អគ្គលេខាធិការង បញ្ជាក់ដែរថាការប្រកួតនេះ ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ដោយមានកីឡាករកីឡាការិនីចូលរួម សរុបចំនួន៦៤ មកពីទូទាំងរាជធានីខេត្ត ហើយប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ជ័យលាភីលេខ១គឺ កីឡាករ សុខ លីមហេង លេខ២ កីឡាករ ជា ស៊ីដេត ជើងឯករង និងកីឡាករ យ៉ាន សុខលាង និងកីឡាករ កែវ វឌ្ឍនា ទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន៕








-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង