ព័ត៌មាន
ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំកម្ពុជា៖ «អស់រយៈពេលជាច្រើនទស្សវត្សមកនេះ កម្ពុជាបានរស់នៅជាមួយគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»
ទិវាជាតិយល់ដឹងអំពីមីន ការរក្សាសុវត្ថិភាពសហគមន៍! អស់រយៈពេលជាច្រើនទស្សវត្សមកនេះកម្ពុជាបានរស់នៅជាមួយគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ គ្រោះថ្នាក់ទាំងនេះគំរាមកំហែងដល់អាយុជីវិតបណ្តាលឲ្យរាំងស្ទះដល់ការអភិវឌ្ឍ និងប៉ះពាល់ដល់ផ្នែកជាច្រើននៃជីវិតប្រចាំថ្ងៃ។
លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរង នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសចូលរួម ទិវាជាតិយល់ដឹងអំពីមីនលើកទី២៧ (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។
លោកស្រី ឯកអគ្គរដ្ឋទូតរង អូស្រ្តាលីប្រចាំកម្ពុជាបានថ្លែងថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០មក អូស្ត្រាលី គឺជាដៃគូសកម្មភាពមីនដ៏រឹងមាំ និងអាចទុកចិត្តបាន ដែលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានក្លាយគ្រឹះសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់យើងនាពេលថ្មីៗនេះ។

លោកស្រីបន្តថា ថ្ងៃនេះលោកស្រីបានអញ្ជើញចូលរួមជាមួយអាជ្ញាធរមីន និងដៃគូពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ដើម្បីប្រារព្ធទិវាជាតិយល់ដឹងអំពីមីនលើកទី២៧។ ប្រធានបទឆ្នាំនេះ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» បង្ហាញពីផលប៉ះពាល់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣