ព័ត៌មាន
ក្រសួងទេសចរណ៍ផ្តល់អនុសាសន៍៩ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកោះកុង
កោះកុង ៖ មន្រ្តីជំនាញនៃក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍៩ចំណុចអាទិភាពអនុវត្តលើផែនការអភិវឌ្ឍន៍វិស័យទេស ចរណ៍ដល់រដ្ឋបាលខេត្តកោះកុង ដើម្បីបន្តនូវយន្តការនៃការរៀបចំផែនការអភិឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំទៅមុខ។
ក្រសួងទេសចរណ៍ មានអនុសាសន៍៩ចំណុចសំខាន់ៗតបនឹងច្បាប់ទេសចរណ៍ និងគោលនយោបាយរបស់រាជ រដ្ឋភិបាល អាណត្តិទី៧ ជាពិសេសអនុវត្តតាមយន្តការងសៀវភៅគោលការណ៍ណែនាំពីការរៀបចំផែនការអភិឌ្ឍន៍ទេស ចរណ៍រាជធានី» ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម ២០២៦-២០៣០។
ក្នុងកិច្ចប្រជុំពិភាក្សារវាងក្រុមការងារបច្ចេកទេស ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធកម្មនៃការអនុ វត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ លោក ម៉ន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ២៤ ខែកុម្ភៈ នេះថា ដើម្បីទទួលបាននូវជោគជ័យទៅលើការរៀបចំផែនការបន្ត ចាំបាច់ណាស់ត្រូវផ្ដោតលើយុទ្ធសាស្ត្រ អាទិភាព៩ចំណុច ទី១-គឺការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ច្នៃប្រឌិត និងពង្រឹងគុណភាពសេវា កម្មទេសចរណ៍ ទី(២) ការសិក្សាទីផ្សារ និងស្និទ្ធផ្សាយទេសចរណ៍ ទី(៣) សន្តិសុខសុវត្ថិភាព និងភាពគ្រប់គ្រងផលប៉ះ ពាល់អវិជ្ជមាន ទី៤(៤) ការកសាង ដ្ឋារចនាសម្ព័ន្ធគាំទ្រ ការតភ្ជាប់ និងការសម្រួលការធ្លីដំណើរទេសចរណ៍ ទី(៥) ការ ពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ទី(៦) ប្រព័ន្ធច្បាប់ និងការគ្រប់គ្រង ទី(៧) ការវិនិយោគក្នុងឧស្សាហកម្ម ទេសចរណ៍ ទី(៨) ការលើកកម្ពស់និរន្តភាពស្ថាន និងធនធានធម្មជាតិឆ្លើយតបរឿងម្រែបម្រួលអាកាសធាតុ និងទី(៩) ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។
លោក អន សុធារិទ្ឋ អភិបាលស្តីទីខេត្តកោះកុង បានរំលេចថា ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិសម្បូរ បែបជាច្រើន ដូច្នេះរដ្ឋបាល និងមន្ទីរជំនាញ ចាំបាច់ត្រូវបានសិក្សាពង្រឹង និងពង្រីកអភិវឌ្ឍន៍លើកកម្ពស់សោភ័ណភាព គុណភាពផលិតផល សេវាកកម្ម សុខសុវត្តិភាព ប្រកបដោយទំនុកចិត្តពីភ្ញៀវទេសចរគ្រប់ទិសទី។
លោកអភិបាលស្តីទីខេត្ត បន្ថែមទៀតថា អ្វីៗយើងមានអស់ហើយ ប៉ុន្តែប្រសិនបើខ្វះការបដិសណ្ឋារកិច្ចទទួល ស្វាគមន៍គ្រប់ជាតិសាសន៍មកលេងកម្សាន្តល្អនោះ ច្បាស់ជារងប៉ះពាល់ខូចបង់សេដ្ឋកិច្ចចំណូលពីការវិនិយោគ។
លោក ផន សុភក្រ្ត តំណាងក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ បង្ហាញការវាតម្លៃបញ្ចប់អាណត្តិអនុវត្ត ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មថា ក្នុងរយៈពេល៥ឆ្នាំ «២០២១-២០២៥” សរុបមានចំនួន ១៥៨គម្រោង ក្នុង៨សូចនាករ ក្នុងនោះខេត្តកោះកុង បានអនុវត្ត ១៣៦ គម្រោង ស្មើនឹង ៨៦.០៨ភាគរយ។
មន្រ្តីបច្ចេកទេសដដែល អះអាងថា ខេត្តកោះកុង បានអនុវត្តចំនួន ១០០% មាន៨៨ គម្រោង ស្មើនឹង ៥៥.៧០ភាគរយ, ទទួលបាន៩០%-៥០% មាន៣៩គម្រោង ស្មើនឹង ២៤.៦៨ភាគរយ, ទទួលបាន ៤៩%- ២០% អនុវត្តបាន៩គម្រោង ស្មើនឹង ៥.៧០ភាគរយ, និងមិនទាន់អនុវត្ត ២២គម្រោង ស្មើនឹង ១៣.៩២ភាគរយ៕
អត្ថបទ ៖ Chhim Makara







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣