ព័ត៌មាន
រដ្ឋបាលខេត្តកោះកុងបើកវគ្គបំប៉នមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង
រដ្ឋបាលខេត្តកោះកុង បានធ្វើឡើងសិក្ខាសាលាវគ្គបំប៉នមគ្គុទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ដើម្បីបម្រើកិច្ចការងារក្នុងពេលដាក់សម្ពោធឱ្យប្រើប្រាស់ស្តូបឈ្នះ ឈ្នះ កោះកុង នាពេលខាងមុខ។
លោក អន សុធារិទ្ធ អភិបាលស្តីទីខេត្តកោះកុង បានឱ្យដឹងថា សិក្ខាសាលាវគ្គបំប៉នមគ្គុទេសក៍ ប្រព្រឹត្តទៅរយៈ ពេល៣ ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ ដែលថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងដំណើរឆ្ពោះទៅការដាក់សម្ពោធឱ្យប្រើប្រាស់ស្តូបឈ្នះ ឈ្នះ កោះកុង នាពេលខាងមុខ។
លោករំលឹកដល់ក្រុមសិក្ខាកាមគ្រប់គ្នាថា ក្នុងនាមជាអ្នកបន្តវេនជំនាន់ ក្រោយត្រូវមានស្មារតីរំឭកដល់ទុក្ខវេទ នារបស់ខ្មែរ បណ្តាលមកពីភ្លើងសង្គ្រាមនិងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេសបំផុសស្មារតីខ្មែរជំនាន់ក្រោយ បានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នា ថែរក្សាឱ្យបាននូវសុខសន្តិភាពអោយបានមុតមាំ។
គួរជម្រាបថា ខ្លឹមសារនយោបាយឈ្នះ ឈ្នះ ការផ្សព្វផ្សាយ គឺជាយុទ្ធសាស្រ្តគន្លឹះមួយ ក្នុងការចលនាថ្នាក់ដឹកនាំ និងនាយទាហានគ្រប់រូប ដូចជា មន្ត្រីរាជការស៊ីវិល និងសាធារណជនទូទៅ ឱ្យបានយល់ដឹងអំពីសារសំខាន់ គុណតម្លៃ និងភាពចាំបាច់នៃការប្រើប្រាស់ភាសារតែមួយនៃអត្ថន័យ និងខ្លឹមសារនយោយបាយលើកកម្ពស់ការចូលរួមថែរក្សា និងធានាសុខដុម ក្នុងដំណើរការជាតិមាតុភូមិ ពីបណ្តាតួអង្គ ពាក់ព័ន្ធទាំងអស់។
លោកឧត្តមសេនីយ៍ទោ សាយ សក្កិសុវុទ្ធី តំណាងគ្រូបង្គោលមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្លែងថា ការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពតឹងតាងជូនដល់នាយទាហានក្នុងមជ្ឈដ្ឋានកងទ័ព និងមន្រ្តីរាជការពាក់ព័ន្ធ ដែលជាតួអង្គអនុវត្តផ្ទាល់ ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដោយទាមទារការយកចិត្ត ទុកដាក់បន្ថែមទៀតបញ្ចៀសព័ត៌មានក្នុងស្រទាប់យុវជន យុវនារីកម្ពុជា។ តួនាទីមគ្គុទ្ទេសក៍នៅបេពេលគឺមានភាពចាំបាច់ ក្នុងការពាំនាំនូវរឿងរ៉ាវពីសង្គ្រាមមកកាន់សន្តិភាពទៅដល់អ្នកចូលទស្សនាពីគ្រប់មជ្ឈដ្ឋាន បានយល់ច្បាស់នូវប្រវត្តិសាស្ត្រកម្ពុជា៕
អត្តបទ Chhim Makara




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣