ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋជឿរាជរដ្ឋាភិបាល ក្នុងការស្ដារសន្តិភាព និងដោះស្រាយបញ្ហាព្រំដែន
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការស្ដារនូវសន្តិភាពឡើងវិញ និងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឲ្យបានចប់រួចរាល់ ដើម្បីឲ្យពលរដ្ឋរស់នៅដោយភាពសុខសានដូចមុន ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីកាត់ឬសសីម៉ាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តត្រពាំងឱប ស្ថិតក្នុងស្រុកភ្នំស្រួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការនិមន្ត រួមទាំងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសជាតិកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ ត្រូវបានជម្លៀស និងបាត់បង់លំនៅដ្ឋាន ហើយបន្តរស់នៅភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព ។
ឯកឧត្តមបានបន្តថា តែក្នុងកាលៈទេសៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំក្នុងការស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិវិញ ពិសេស គឺប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ។
ជាមួយនេះ ពាក់ព័ន្ធនឹងសមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅក្នុងវត្តទក្ខិណាវ័ន្ត (ហៅវត្តត្រពាំងឱប) ដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលខិតខំដឹកនាំប្រទេសឲ្យមានការរីកចម្រើន ហើយមានចំណងដៃបន្តបន្ទាប់ ចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ស្រុកភ្នំស្រួច សម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ជាក់ស្ដែងដូចសមិទ្ធផលទាំងអស់នេះ ។
ឯកឧត្តមបានបន្ថែមថា មួយវិញទៀត ប្រទេសកម្ពុជាក្រោមការដឹកនាំតាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនឈានឡើង ។
គួរបញ្ជាក់ថា វត្តទក្ខិណាវ័ន្តហៅវត្តត្រពាំងឱប គឺជាវត្តគណៈមហានិកាយ ស្ថិតនៅក្នុងត្រពាំងឱប ឃុំមហាសាំង មានអាយុកាលជាង១០០ឆ្នាំ មកហើយ តែត្រូវបានរងការបំផ្លិចបំផ្លាញទៅវិញ ក្នុងរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវរងការខូចខាត ខ្ទិចខ្ទីទាំងស្រុង ។ តែក្រោមការដឹកនាំរបស់ព្រះចៅអធិការគ្រប់ជំនាន់ បានខិតខំគៀងគ និងចូលរួមពីពុទ្ធសាសនិកគ្រប់ទិសទី បានធ្វើឱ្យសមិទ្ធិផលក្នុងវត្តនេះ មានការរីកចម្រើនឡើងវិញ មានព្រះវិហារដ៏ធំដែលលេចរូបរាងឡើង មានតម្លៃជិត៥០ម៉ឺនដុល្លារ និងបានកំពុងដាក់កាត់ឬសសីម៉ា ដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ៕ អត្ថបទ បាន សុខរិទ្ធិ











-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ