ព័ត៌មាន
កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យបច្ចេកទេសជលយានយន្ត ដើម្បីពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរ
ព្រះសីហនុ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវទឹក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានយន្តដឹកជញ្ជូនទេសចរណ៍យ៉ាងសកម្ម។ នេះបើតាម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តតាមបណ្តាកោះនានា។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
គោលបំណងសំខាន់ៗនៃការត្រួតពិនិត្យ ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់ទៅលើចំណុចបច្ចេកទេស និងវិធានការសុវត្ថិភាព រួមមាន ពិនិត្យលក្ខណៈបច្ចេកទេស ធានាថាជលយានយន្តមានសភាពរឹងមាំ និងមានម៉ាស៊ីនដំណើរការល្អ។ ត្រួតពិនិត្យអាវពោង និងឧបករណ៍សង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់តាមចំនួនភ្ញៀវ និងទប់ស្កាត់ការដឹកភ្ញៀវលើសកំណត់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ បង្កើនទំនុកចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុ។
អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មជលយានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវទឹកឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣