ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ «រាជរដ្ឋាភិបាលមានគោលនយោបាយចង់បណ្តុះឱ្យកូនខ្មែរខ្លាំង»
«យុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលដៅបណ្តុះកូនខ្មែរឱ្យខ្លាំង តាមរយៈការជ្រើសរើសមុំទី១ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍មូលធនមនុស្ស»។ នេះជាការគូសបញ្ចាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអាស៊ីអឺរុប នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរុប គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរុប រួមទាំងសរុបជាង ៣០០នាក់។ ឯកឧត្តមបន្តទៀតថា ដើម្បីឱ្យសង្គមបោះជំហានទៅមុខពីមួយជំនាន់ទៅមួយជំនាន់ ទាមទារឱ្យយុវជនស្រករក្រោយត្រូវតែមានសមត្ថភាពខ្លាំងទាំងចំណេះជំនាញ ទាំងសីលធម៌ក៏ល្អ និងសុខភាពក៏រឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យនិស្សិតចាប់យកឱកាសដែលថ្នាក់ដឹកនាំ រៀមច្បងជំនាន់មុនបានខិតខំពុះពារការលំបាកគ្រប់យ៉ាង ប្រកបដោយការលះបង់ខ្ពស់ដើម្បីបង្កើតបរិយាកាសអំណោយផលគ្រប់បែបយ៉ាងដល់យុវជនជំនាន់ក្រោយ ដូចជា សាលារៀនមានគ្រប់ទីកន្លែង ចំណីអាហារសម្បូរបែប សម្លៀកបំពាក់ល្អ មធ្យោបាយធ្វើដំណើរក៏មានគ្រប់គ្រាន់។ ដូច្នេះ នៅសល់តែម្យ៉ាងគត់ គឺការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់ក្មួយៗនិស្សិតគ្រប់រូបដើម្បីក្លាយជាមូលធនមនុស្សដ៏ពូកែសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។
«ក្នុងគ្រួសារមួយ ក៏ដូចជាក្នុងសង្គមទាំងមូលដែរ ដើម្បីឱ្យគ្រួសារឬសង្គមបោះជំហានទៅមុខ ទាល់តែមនុស្សជំនាន់ក្រោយដើរឱ្យបានឆ្ងាយជាងមនុស្សជំនាន់មុន»។ នេះជាការផ្តល់ឧទាហរណ៍ជាក់ស្តែងរបស់ឯកឧត្តម ប៉ែន បូណា ដោយមិនភ្លេចរម្លឹកពីអតីតកាលដ៏ជូរចត់នៃប្រទេសជាតិយើងក្នុងសម័យសង្គ្រាម និងជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រទេសជាតិរងការបំផ្លិចបំផ្លាញគ្មានសល់ ក្នុងនោះមានទាំងវិស័យអប់រំផងដែរ។ ប៉ុន្តែ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកសាងប្រទេសឱ្យរីកលូតលាស់ខ្លាំងដូចសព្វថ្ងៃដែលផ្តល់ឱកាសអំណោយផលយ៉ាងខ្លាំងដល់យុវជនជំនាន់ក្រោយ។
បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕












-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ