ព័ត៌មាន
ក្រសួងបរិស្ថានកំពុងពង្រឹងការអនុវត្តច្បាប់ ពង្រីកគម្របបៃតង និងអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋានដើម្បីការរស់នៅប្រកបដោយចីរភាព
ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះនិងដាំបន្លែឱ្យបានច្រើន នៅតាមថ្នាលបណ្តុះកូនឈើប ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង និងរួមសាមគ្គីគ្នាបង្កើនសន្តិសុឋស្បៀង ជួយគាំទ្រដល់វីរកង័ព ជនភៀសសឹក និងជីវភាពសហគមន៍។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងការផ្សព្វផ្សាយចំណេះដឹងបង្កើនភាពបៃតង នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។
ឯកឧត្តម ខ្វៃ អាទិត្យា បានបបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញចលនាដាំដុះកូនឈើចម្រុះនិងបន្លែបង្ការ នៅតាមថ្នាលបណ្តុះកូនឈើ ដើម្បីអ្នកចូលរួមបានបន្តយកចំណេះដឹង ទៅចូលរួមដាំដុះកូនឈើ និងបន្លែបង្ការ នៅតាមសាលារៀន វត្តអារាម និងនៅតាមសហគមន៍ ដែលមិនត្រឹមតែចូលរួមបង្កើនគម្របបៃតងនៅកម្ពុជា និងបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព និងជួយដល់ពលរដ្ឋភៀសសឹកផង និងការគាំទ្រវីរកងទ័ពជូរមុខដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដី
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ និងសហគមន៍មូលដ្ឋាន ក្នុងន័យទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្រសួងបរិស្ថានបានជំរុញពង្រីកគម្របបៃតងនៅកម្ពុជា តាមរយៈ ការជំរុញការបណ្តុះ និង ចែកជូនកូនឈើយកទៅដាំ ដោយឥតគិតថ្លៃជាច្រើនលាន ដើម ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យុទ្ធសាស្រ្តចម្បងទៀត គឺការអភិវឌ្ឍលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់កាពារធម្មជាតិ តាមរយៈការរៀបចំគោលដៅលម្ហែបៃតង ដែលកន្លងមកបាននិងកំពុងអនុវត្តនៅតំបន់ភ្នំខ្នងផ្សារ ភ្នំគូលែន គីរីរម្យ និងទេទឹកពុះ និងនៅតាមតំបន់សហគមន៍មួយចំនួនទៀត ដែលយុទ្ធសាស្រ្តនេះ បានជួយកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកជាអ្នកផ្តល់សេវាទេសចរណ៍ ដោយបង្រៀនសហគមន៍តំបន់ការពារឱ្យក្លាយទៅជាពាណិជ្ជករ សហគ្រិនភាព និងអាចបង្កើនចំណូលពៅសេកម្មនៃគោលដៅលម្ហែបៃតងជាដើម។ ទាំងនេះជាការអភិវឌ្ឍនៅហ្នឹងកន្លែង ដែលផ្តល់ភាពជាម្ចាស់ដល់ប្រជាសហគមន៍ សមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីបញ្រ្ជាបចំណេះដឹង លើភាពបៃតងជាមួយប្រជាពលរដ្ឋ មកពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ៧ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ លោក ច័ន្ទថេត ថានុរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការជំរុញចលនាបង្កើនគម្របបៃតង បានធ្វើឡើងជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើ សត្វព្រៃ ជំរុញឲ្យមានការការពារធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព និង ចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងលើដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពាននាពេលកន្លងទៅ។










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣