ព័ត៌មាន
សម្តេចធិបតី បន្តប្រាប់ព័ត៌មានអន្តរជាតិថាកម្ពុជាចង់បន្ធូរបន្ថយភាពតានតឹង និងចង់រស់ជាមួយថៃដោយសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ដោយបានបញ្ជាក់ជាថ្មីថា «កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋភិបាលនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នូវខ្លឹមសារសំខាន់ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដល់ទៅកាន់កិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានអន្តរជាតិ (AFP) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញក្នុងឱកាសសម្ដេចបំពេញទស្សនកិច្ច នៅបែលហ្សិក ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនមែនកំពុងបង្កើនជម្លោះជាមួយថៃនោះទេ! កម្ពុជាចង់បន្ធូរបន្ថយជម្លោះ ហើយចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព។

តាមរយៈបទសម្ភាសន៍នោះ សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលថៃបានអះអាងថាជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀតអំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំមុន។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិនេះ សម្តេចធិបតី ក៏បានឆ្លើយតបនឹងសំណួរថាតើកម្ពុជានឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយសម្តេចធិបតី បានឆ្លើយតបយ៉ាងច្បាស់ថា៖«កម្ពុជាប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីជានិច្ច»។
សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងលើដែនអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ជីកលេនដ្ឋាន និងប្រឡាយជាដើមនៅទីតាំងមួយចំនួនដែលកងទ័ពថៃចូលមកឈ្លានពានដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ បានតវ៉ា ប្រឆាំងដាច់ខាតនឹងសកម្មភាពឈ្លានពានរបស់ថៃនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ