ព័ត៌មាន
សម្តេចធិបតី៖ បណ្តាញឆបោកអនឡាញ «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា
បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ហេតុនេះហើយទើបកម្ពុជាប្តេជ្ញាថានឹងបោសសំអាតវាឱ្យអស់។
នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុចា ថ្លែងបញ្ជាក់ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ផ្ដល់បទសម្ភាសន៍ជាមួយនឹងបណ្តាញផ្សព្វផ្សាយអន្តរជាតិ AFP កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនៅប្រទេសបែលហ្សិក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មានអន្តរជាតិនេះទៀតថា មជ្ឈមណ្ឌលឆបោកខ្លះ ដូចជាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យនេះ អាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌលជាដើម។ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ។

ពាក់ព័ន្ធសំណួរទាក់ទងនឹងករណី មេឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមួយរូបគឺលោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះសម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាមិនបានដឹងថា បុគ្គលនេះជាមេខ្លោងនោះទេ ហើយសកម្មភាពរបស់ពួកគេក៏កម្ពុជាមិនដឹងដែរ។ អាជ្ញាធរកម្ពុជាបានចាត់វិធានការភ្លាមៗនៅពេលដឹងថាបុគ្គលរូបនេះជាមេខ្លោងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ និងយ៉ាងម៉ឺងម៉ាត់បំផុតសំដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជាយ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

បើយោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនបរទេសជាង២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ខណៈប្រមាណជាង ៣ម៉ឺននាក់ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ៕








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ