ព័ត៌មាន
អាកាសចរណ៍ស៊ីវិល រកចំណូលបានជាង៥១លានដុល្លារ ក្នុងឆ្នាំ២០២៥ និងរំពឹងមានកំណើនថែមទៀតក្នុងឆ្នាំ២០២៦
សម្រាប់ឆ្នាំ២០២៥កន្លងទៅ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរកចំណូលចូលរដ្ឋបានប្រមាណជាង៥១លានដុល្លារ ហើយនឹងរំពឹងក្នុងឆ្នាំ២០២៦នេះ នឹងបន្តមានកំណើនថែមទៀតផងដែរ។

បញ្ជាក់ប្រាប់ទូរទស្សន៍ BTV ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា ក្នុងឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានលទ្ធផលការងារជាច្រើនក្នុងនោះបានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសមានជិត៧លាននាក់ កើន១២%ប្រៀបធៀបឆ្នាំ២០២៤, បានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាង៩ម៉ឺនតោន កើន២១% និងមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលចំនួន៣៦ក្រុមហ៊ុន ដោយបានភ្ជាប់ជើងហោះហើរទៅកាន់៥២ទីក្រុង និង១៨ប្រទេស ពិសេសបានប្រមូលចំណូលជូនរដ្ឋបានជាង ៥១១ដុល្លារអាម៉េរិក លើសផែនការ១.៣២%។

ចំណែក ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា តាមរយៈសន្និបាតរយៈពេល២ថ្ងៃនេះ ត្រូវរួមគ្នារកដំណោះស្រាយថ្មី និងដាក់ផែនការថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូនតាមផ្លូវអកាសរបស់កម្ពុជា កាន់តែមានកំណើន ទទួលបានថវិកាចូលរដ្ឋកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជំរុញឱ្យទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន៨លាននាក់ ដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន១១២ពាន់តោន និងជើងហោះហើរចេញ-ចូលជាង៧២ពាន់ជើង ដោយសារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌ ហើយនឹងនាំមកនូវសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៊ីវិលប្រសើរថែមទៀត ដោយ សារមានច្បាប់អាកាសចរណ៍ស៊ីវិលថ្មី និងការកសាងបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត និងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកសុវត្ថិភាពនិងសន្តិសុខ ត្រូវបានពង្រឹងជាបន្តបន្ទាប់៕ អត្ថបទ៖ គង់ រ៉េន





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣