ព័ត៌មាន
ផ្សាររ៉ម៉ាឌនកម្ពុជា រួមចំណែកទាក់ទាញទេសចរគ្រប់ជាតិសាសន៍ ពិសេសទេសចរមូស្លីម
ផ្សាររ៉ម៉ាឌនកម្ពុជា កំពុងដើរតួនាទី រួមចំណែកផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍កម្ពុជាដែលផ្ដល់ភាពកក់ក្ដៅជូនអ្នកទេសចរគ្រប់ជាតិសាសន៍ រួមទាំងទេសចរមូស្លីម អ្នកទេសចរដែលកាន់សាសនាឥស្លាម។
លោកស្រី យូសូហ្វ ហ្វាគីនី ប្រធានគ្រប់គ្រងផ្សាររ៉ម៉ាឌនកម្ពុជា និងអាជីវករ បានប្រាប់ទូរទស្សន៍ BTV ថា ផ្សាររ៉ម៉ាឌនកម្ពុជា គឺជាបណ្ដុំម្ហូបអាហារ និងសម្ភារ ពិសេស សម្រាប់ពលរដ្ឋ អ្នកកាន់សាសនាមូស្លីម។ ហើយមកដល់ពេលនេះ ផ្សាររ៉ម៉ាឌនកម្ពុជា គឺមានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ និងអ្នកទេសចរ ដែលត្រូវបានបរទេសស្គាល់ថា កម្ពុជា ជាគោលដៅទេសចរណ៍ ផ្ដល់ភាពកក់ក្ដៅជូនអ្នកទេសចរណ៍គ្រប់ជាតិសាសន៍។
ចំណែកអ្នកទេសចរបរទេស មកពីប្រទេសកាណាដា ដែលបានទៅផ្សាររ៉ម៉ាឌនកម្ពុជា បានប្រាប់BTVដែរថា ពួកគេមកលេងកម្ពុជា រយៈពេល ១សប្ដាហ៍។ ហើយពួកគេពិតជាពេញចិត្តចំពោះការស្នាក់នៅកម្ពុជា ពីព្រោះកម្ពុជាមានវប្បធម៌ដ៏ល្អ និងពលរដ្ឋរស់រាយរាក់ទាក់។ ហើយជាពិសេសទៀតនោះ គឺម្ហូបអាហារ មានភាពសម្បូរបែប។
សូមជម្រាបជូនថា នៅឆ្នាំ២០២៦នេះ គឺជាឆ្នាំទី២ហើយ ដែលផ្សាររ៉ម៉ាឌនកម្ពុជា បានបើកដំណើរការក្នុងការលក់នូវម្ហូប និងសម្ភារប្រើប្រាស់ ដោយចាប់ផ្ដើមបើកពីម៉ោង ៣រសៀលដល់ម៉ោង១១យប់។ តាមគណៈគ្រប់គ្រងផ្សារ គឺផ្សារនេះ គ្រោងបើកដំណើរការត្រឹមតែរយៈពេល ១ខែប៉ុណ្ណោះ នៅក្នុងពិធីចូលបួស ខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ប៉ុន្ដែសម្រាប់ឆ្នាំនេះ គណៈគ្រប់គ្រងកំពុងពិចារណា លើកការបើកដំណើរការជាអចិន្រ្ដៃយ៍ នៅក្នុងករណីទទួលបានការគាំទ្រច្រើនពីពលរដ្ឋ៕ អត្ថបទ៖លៀ ស៊ីណា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣