ព័ត៌មាន
ក្រសួងសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប ដែលជាជំនួយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ក្នុងឱកាសនោះថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជំងឺបេះដូង ជាពិសេសជំងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់ និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជាដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ, ការផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង៖ ត្រូវធានាថា អ្នកជំងឺគ្រប់រូបទទួលបានការបម្រើសេវាសុខាភិបាលដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសង្គ្រោះជីវិតប្រជាជន។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ អគារនេះសង់បន្ថែមចំនួន២ជាន់ ពីលើអគារមជ្ឈមណ្ឌលផ្តល់ឈាមសរុបផ្ទៃក្រឡាសាងសង់ថ្មីចំនួន ១,២៩៨.៤៥ម៉ែត្រការ៉េ ចំណាយថវិកាសាងសង់ជាង ១ លានដុល្លារ។
អគារមជ្ឈមណ្ឌលបេះដូងនេះបានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា សរុបថវិកា ចំនួន ១ លានដុល្លារ ក្នុងនោះមាន ម៉ាស៊ីនថតឆ្លុះសរសៃឈាមជំនាន់ចុងក្រោយ, ម៉ាស៊ីនអេកូសាស្ត្របេះដូង សរសៃឈាម និងអេកូសាស្ត្របេះដូងតាមបំពង់អាហារ, ម៉ាស៊ីនធ្វើតេស្តមុខងារបេះដូងដោយ, ម៉ាស៊ីនតាមដានចង្វាក់បេះដូង២៤ម៉ោង, ម៉ាស៊ីនវាស់ចង្វាក់បេះដូង, ម៉ាស៊ីនជំនួយដង្ហើម, ម៉ាស៊ីនតាមដានសញ្ញាជីវិត, ម៉ាស៊ីនថតអ៊ិចរ៉េ និងម៉ាស៊ីនជួយសង្រ្គោះអ្នកជំងឺពេលគាំបេះដូងផងដែរ៕
អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ