ព័ត៌មាន
ក្រសួងវប្បធម៌បើកទទួលពាក្យការប្រកួតប្រជែងវីដេអូអប់រំខ្លីក្រោមប្រធានបទ «សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមផ្តើមពីយើងទាំងអស់គ្នា» ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះដល់ពាក់កណ្ដាលខែមេសា
ភ្នំពេញ៖នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី “យុវជនដើម្បីសង្គម” ក្រោមប្រធានបទ “សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ផ្តើមពីយើងទាំងអស់គ្នា”។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៦នេះថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសីលធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យយុវជនបង្ហាញនូវគំនិតច្នៃប្រឌិត និងទំនួលខុសត្រូវក្នុងការរស់នៅជាមួយគ្នាក្នុងសង្គម សូមជូនដំណឹងដល់សិស្ស និស្សិត យុវជនទាំងឡាយ និងសាធារណជនទាំងអស់ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី។ ប្រធានបទខាងលើនេះលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប សង្កេតពិចារណា យល់ដឹងពីតួនាទីរបស់ខ្លួនក្នុងសង្គម និងរួមចំណែកបង្កើតបរិយាកាសដែលពោរពេញដោយការស្រលាញ់ ការគោរព ក្តីមេត្តា និងសាមគ្គីភាពក្នុងសង្គម។ កាលបរិច្ឆេទនៃការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌… គោលបំណងនៃកិច្ចសហការនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា។ គោលបំណងធំនៃការរៀបចំនេះ គឺជាការបំផុសស្មារតីមួយជូនដល់សាធារណជន ជាពិសេសយុវជនរបស់យើង ដើម្បីលើកកម្ពស់មនសិការឲ្យស្រលាញ់ប្រទេសជាតិខ្លួនឯង។
លោក បានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌការងាររបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ វិញដោយមានការណែនាំពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានមានគោលដៅក្នុងការផ្សព្វផ្សាយលើវិស័យវប្បធម៌ជាច្រើន ដើម្បីចែករំលែកនូវចំណេះដឹងជូនដល់សាធារណជន លើទម្រង់បេតិកភណ្ឌវប្បធម៌អរូបី ដែលកំណត់លើប្រធានបទសំខាន់ៗ បានស្វែងយល់ពីតម្លៃសិល្បៈវប្បធម៌របស់ជាតិយើង។ ទន្ទឹមនឹងនេះយើងក៏មានសកម្មភាពនៃការអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ សំណង់ព្រះវិហារបុរាណ ទាំងអស់នេះគឺជាកិច្ចការដែលយើងផលិត និងធ្វើការផ្សព្វផ្សាយ៕
អត្ថបទ រដ្ឋា



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣