ព័ត៌មាន
គណៈប្រតិភូសភាបារាំងចាប់ផ្តើមទស្សន កិច្ច ផ្លូវការ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការ និងឈ្វេងយល់ពីបូរណភាពទឹកដី កម្ពុជា
សៀមរាប៖ ក្រោយបញ្ចប់បេសកកម្មការងារ និងការចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននីតិ បញ្ញត្តិ និងតំណាងស្ថាប័ននីតិប្រតិបត្តិ នៅរាជធានី ភ្នំពេញរួចមក គណៈប្រតិភូសភានៃក្រុមមិត្តភាព សភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Thomas LAM បានអញ្ជើញមកដល់ទឹកដីប្រវត្តិសាស្ត្រ ខេត្ត សៀមរាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព។
ក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គណៈប្រតិភូ ត្រូវបានស្វាគមន៍ដោយឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការទី២ និងជាអនុប្រធានក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-បារាំង ព្រមទាំងតំណាងរាស្ត្រ មណ្ឌលខេត្តសៀមរាបជាច្រើនរូប។
ដំណើរទស្សនកិច្ចរយៈពេល៣ ថ្ងៃនៅលើទឹកដីខេត្ត សៀមរាបនេះ ត្រូវបានគេមើលឃើញថាជាសក្ខី ភាព នៃការបើកទំព័រថ្មីក្នុងកិច្ចសហ ប្រតិបត្តិការ ទ្វេភាគី ដែលលើសពីពិធីការការទូតធម្មតា ពោល គឺជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីការអភិវឌ្ឍ និងការការពារអធិបតេយ្យ ភាពជាតិរបស់ កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។
តាមរបៀបវារៈដែលបានគ្រោងទុក ដំណើរទស្សន កិច្ចនេះមានលក្ខណៈពិសេសត្រង់ការចុះទៅពិនិត្យ ជាក់ស្តែងនៅតំបន់ភៀសសឹកថ្មីក្នុងស្រុកពួក និង ទីតាំងដែលធ្លាប់រងគ្រោះដោយការរំលោភបំពាន ដែនអធិបតេយ្យភាពពីសំណាក់ភាគីថៃនាពេល កន្លងមក។
សកម្មភាពនេះធ្វើឡើងក្នុងបំណងឱ្យតំណាង រាស្ត្របារាំងបានយល់ដឹងកាន់តែស៊ីជម្រៅ ពីការ រងគ្រោះរបស់កម្ពុជាតាមរយៈការឈ្លានពានរបស់ប្រទេសថៃ ,ការលះបង់របស់កម្ពុជាក្នុងការការពារ បូរណភាពទឹកដីនិងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិនានាដើម្បីបញ្ជៀសសង្គ្រាម រក្សា សន្តិភាពដែលជាតម្រូវការចាំបាច់របស់ប្រជាជនប្រទេសទំាងពីរកម្ពុជា និង ថៃ។
ទន្ទឹមនឹងការឈ្វេងយល់ពីទិដ្ឋភាពនយោបាយ និងសន្តិសុខ គណៈប្រតិភូសភាបារាំង ក៏នឹង ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាល ខេត្ត សៀមរាប ព្រមទាំងអញ្ជើញទស្សនា ប្រាសាទ អង្គរវត្ត និងប្រាសាទបាយ័ន។
ដំណើរទស្សនកិច្ចនៅតំបន់បេតិកភណ្ឌនេះ នឹងបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិរក្សប្រាសាទបុរាណ ដែលក្នុង នោះប្រទេសបារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏សកម្ម និងមានសារៈសំខាន់បំផុតសម្រាប់កម្ពុជា។
ជារួម ដំណើរទស្សនកិច្ចរបស់ ក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដែលនឹងប្រព្រឹត្តទៅរហូត ដល់ថ្ងៃ ទី ២៨ ខែកុម្ភៈនេះ មិនត្រឹមតែជួយពង្រឹងយន្តការការ ទូតសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីតថភាពពិតនៃសន្តិភាព អធិបតេយ្យភាព និងអរិយធម៌ ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ៕







-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា6 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន3 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន6 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%