ព័ត៌មាន
ប្រធានក្រុមការងាររាជរដ្ឋាភិបាលជំរុញអាជ្ញាធរមូលដ្ឋានខេត្តតាកែវធ្វើវេទិកាសាធារណៈឱ្យបានពីរដងក្នុងមួយឆ្នាំ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានខេត្តនេះ ធ្វើវេទិកា សាធារណៈឱ្យបានពីរដងក្នុងមួយឆ្នាំ ដើម្បីក្តាប់រាល់បញ្ហាប្រឈម សំណូមពររបស់ពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបាន ទាន់ពេលវេលា។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែមករា នេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ បានមានប្រសាសន៍ថា ការធ្វើ វេទិកាសាធារណៈផ្ទាល់ជាមួយប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាការបំពេញតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ អនុវត្តយុទ្ធសាស្ត្រ “ដឹង ឮ និងដោះស្រាយ”។ អាជ្ញាធរត្រូវផ្លាស់ប្តូរឥរិយាបថពីការរង់ចាំពលរដ្ឋមកប្តឹងផ្តល់នៅសាលាឃុំ មកជាការចុះទៅសួរនាំទុក្ខធុរៈដល់ខ្នងផ្ទះ និងភូមិឃុំវិញ។ ក្នុងមួយឆ្នាំយ៉ាងហោចណាស់ត្រូវធ្វើឱ្យបាន ២ដង ហើយរាល់ សំណូមពរដែលទទួលបាន ត្រូវកត់ត្រាឱ្យច្បាស់លាស់ បែងចែកប្រភេទបញ្ហា និងកំណត់កាលបរិច្ឆេទដោះស្រាយឱ្យចំ គោលដៅ។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដូច្នេះត្រូវមានភាពស្មោះត្រង់ និងហ្មត់ចត់។ បញ្ហាណាដែលអាចដោះស្រាយបាននៅនឹងកន្លែង ត្រូវដោះស្រាយភ្លាម។ បញ្ហាណាដែលលើសពីសមត្ថកិច្ច ត្រូវរាយ ការណ៍បន្តមកថ្នាក់ខេត្ត ឬថ្នាក់ជាតិឱ្យបានរហ័ស កុំទុកបញ្ហារបស់ពលរដ្ឋឱ្យនៅកកស្ទះ ព្រោះទំនុកចិត្តរបស់ប្រជាពល រដ្ឋមកលើរាជរដ្ឋាភិបាល គឺអាស្រ័យលើប្រសិទ្ធភាពនៃការបម្រើសេវា និងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅមូល ដ្ឋាននេះឯង។
ឯកឧត្តមបណ្ឌិត ក៏បានដាស់តឿនដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែ រឹងមាំ និងត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទទួលព័ត៌មាន និងឆ្លើយតបទៅនឹងតម្រូវការ របស់ពលរដ្ឋឱ្យបានទាន់សភាពការណ៍ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ៕ អត្ថបទ៖ គុជ វិភាគ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣