ព័ត៌មាន
ជប៉ុនផ្តល់ថវិកាជាង ៣០ ម៉ឺនដុល្លារអាមេរិកសម្រាប់ការស្ដារតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អគារសាលាបឋមសិក្សានៅខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ (គូសាណូណ៌)។ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយ ចំនួនពីរសម្រាប់អនុវត្តគម្រោងដូចតទៅ។
១. គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង (ថវិកាចំនួន ១៣៤,៩៦៩ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ រដ្ឋាករទឹកខេត្តស្វាយរៀង ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានតម្លើងនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ បច្ចុប្បន្ន ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់នេះ មានភាពលំបាកក្នុងការទទួលបានទឹកដែលមានសុវត្ថិ ភាពសម្រាប់ទទួលទាន និងកំពុងប្រឈមនឹងហានិភ័យសុខភាព ដោយសារកង្វះការផ្គត់ផ្គង់ទឹកស្អាតនៅក្នុង ឃុំ។ តាមរយៈគម្រោងនេះ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ប្រជាជនជាង ១២,០០០នាក់ នឹងទទួលបានទឹក ស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ពួកគេ។
២. គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៧២,៧៥១ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង
ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យ១ខ្នង ៥ បន្ទប់ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើ អំពីឈើ មានសភាពទ្រុឌទ្រោម។ ហើយបរិស្ថាននៅទីនោះមិនសូវមានអនាម័យទេ ដោយសារកង្វះខាតនូវ ចំនួនបង្គន់អនាម័យ។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុក ភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៥៨០នាក់ និងគ្រូ បង្រៀនចំនួន ២០នាក់។
គម្រោងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងគូសាណូណ៌ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាព អកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ ដូចជាលើកកម្ពស់ភាពមានម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី អនុវត្ត គម្រោងគូសាណូណិជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត