ព័ត៌មាន
ក្រសួងមុខងារសាធារណៈជួបជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ដើម្បីពិភាក្សាការតាមដានវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការតាមដានវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជារស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នថ្នាក់ជាតិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គាធិការប្រធានអង្គប្រជុំបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ និងទិន្នន័យសម្រង់ព័ត៌មានស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នប្រចាំខែមករា ឆ្នាំ២០២៦។ បន្ទាប់មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានធ្វើបទបង្ហាញអំពីប្រព័ន្ធឌីជីថលគ្រប់គ្រងវត្តមានមន្ត្រីរាជការរបស់ខ្លួន។ អង្គប្រជុំបានផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នស្ម័គ្រចិត្តក្នុងការបញ្ចេញមតិយោបល់ បញ្ហាប្រឈម ចំណាប់អារម្មណ៍ ព្រមទាំងមានជាសំណួរសម្រាប់ឱ្យអង្គប្រជុំ ផ្តល់ជាធាតុចូល និងរកដំណោះស្រាយ។
កិច្ចប្រជុំនេះមានគោលបំណងឱ្យក្រសួង ស្ថាប័ន យល់ដឹងអំពីបច្ចុប្បន្នភាពរបស់មន្ត្រី ស្ថានភាពទូទៅ វឌ្ឍនភាពរបស់ប្រព័ន្ធឌីជីថល បញ្ហាប្រឈម រួមជាមួយនឹងដំណោះស្រាយផងដែរ។
ជាទីបព្ចាប់ ក្រសួងមុខងារសាធារណៈបានកោតសរសើរចំពោះលទ្ធផលដ៏ល្អនៃទិនន្ន័យគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងសង្ឃឹមថាក្រសួង ស្ថាប័នថ្នាក់ជាតិពង្រឹងយន្តការគ្រប់គ្រងព័ត៌មាន និងទិន្នន័យគ្រប់គ្រងវត្តមានមន្ត្រីរាជការឱ្យមានសុក្រឹត្យភាព និងល្អប្រសើរ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣