ព័ត៌មាន
ក្រសួងការងារ និងសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ITUC-AP) នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ។
នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ITUC-AP នាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈឱ្យស្របតាមបទដ្ឋានអន្តរជាតិខាងការងារ និងបរិបទសង្គមកម្ពុជា។ កិច្ចសហការនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈ ព្រមទាំងបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ។
ជាការឆ្លើយតប លោក Shoya Yoshida បានប្តេជ្ញាបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅលើកកម្ពស់វិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់កម្មករនិយោជិត និងលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតទាំងបច្ចុប្បន្ន និងអនាគត។
លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះភាគី ITUC-AP សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ព្រមទាំងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធល្អៗលើវិស័យការងារ។ លោកជំទាវក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូដ៏សំខាន់រវាងក្រសួង និង ITUC-AP នឹងបន្តរីកចម្រើន និងរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣