ព័ត៌មាន
ថ្នាក់ដឹកនាំឥស្លាមខេត្តសៀមរាបយកអំណោយសប្បុរសជនម៉ាឡេស៊ីជូនពលរដ្ឋខ្មែរឥស្លាមចំនួន៨០គ្រួសារ
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ព្រមទាំងសហការីបាននាំយកអង្ករដែលជាអំណោយរបស់សប្បុរសជន ប្រទេសម៉ាឡេស៊ីសម្រាប់ខែបួសរ៉ាម៉ាឌន ចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៨០គ្រួសារ ដែលកំពុងរស់នៅ និង ប្រកបមុខរបរនៅលើទូកផ្ទះបណ្ដែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ដ និងជាអនុប្រធានសាសនាឥស្លាមខេត្ត មានប្រសាសន៍ថា ការចែកកញ្ចប់អាហារ ឬការផ្ដល់អាហារសម្រាប់ខែរ៉ាម៉ាឌន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម ហើយវាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវគុណតម្លៃខាងវិញ្ញាណ និងសង្គមជាច្រើន ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យសាសនិកឥស្លាមប្រជែងគ្នាធ្វើអំពើល្អនេះ។
ឯកឧត្តមថា ការចែកកញ្ចប់អាហារ គឺជួយលុបបំបាត់គម្លាតរវាងអ្នកមាន និងអ្នកក្រ។ការចែករំលែកនេះបានបង្ហាញថា “យើងសុទ្ធតែជាបងប្អូននឹងគ្នា” ហើយការចែករំលែកគឺជាការបង្ហាញការដឹងគុណចំពោះអ្វីដែលខ្លួនមានហើយសាសនិកឥស្លាមជឿថាកាលណាគេកាន់តែចែករំលែក ម្ចាស់នឹងកាន់តែផ្ដល់សិរីសួស្ដីបន្ថែមទៀតដល់ជីវិត និងមុខរបររបស់ពួកគេ។
ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាមខេត្ត ឯកឧត្តម អែល សៀត ក៍បានថ្លែងអំណរគុណចំពោះសប្បុរសជនជាពិសេសម្ចាស់ជំនួយពីម៉ាឡេស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រកិច្ចការសាសនា និងសកម្មភាពមនុស្សធម៌ផ្សេងៗ។ ការគាំទ្រនេះមានសារៈសំខាន់ក្នុងការជួយសម្រាលការខ្វះខាតនិងលើកកម្ពស់ជីវភាពសាសនិកឥស្លាមនៅកម្ពុជា ហើយចំពោះអំណោយដែលបានផ្ដល់ជូននាពេលនេះគឺបង្ហាញពីទឹកចិត្តរបស់សប្បុរសជនម៉ាឡេស៊ីក្នុងនាមសាសនិកឥស្លាមដូចគ្នាហើយក៏ជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗ ដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែកដែលបញ្ជាក់ពីភាតរភាពក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោកតែមួយ។អំណោយទាំងនេះ វាមិនត្រឹមតែជាជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរផងដែរ ៕
អត្ថបទ ៖ Chhet Savy




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣