ព័ត៌មាន
ក្រុមហ៊ុនកម្ពុជា និងជប៉ុន ចំនួន៤០ នឹងរៀបចំពិព័រណ៍ការងារ នៅចុងសប្ដាហ៍នេះ
ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុន ប្រមាណ៤០ បានសហការចូលរួមរៀបចំពិព័រណ៌ការងារ ឆ្នាំ២០២៦ ហើយនឹងផ្តល់ឱកាសការងារប្រមាណជា១៥០០កន្លែង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនានេះ។
លោក ស៊ាង និមល នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែមីនានេះថា នៅសល់ពេលប្រមាណតែ២ថ្ងៃទៀតប៉ុណ្ណោះ ការពិព័រណ៌ការងារឆ្នាំ២០២៦នេះ នឹងឈានចូលមកដល់ ហើយ ក្រុមហ៊ុន កម្ពុជា ជប៉ុន ដែលចូលរួមរៀបចំស្តង់ពិព័រណ៌នោះ គឺជាក្រុមហ៊ុនដែលមានតម្រូវការកម្លាំងពលកម្ម ចូលបម្រើការងារបន្ទាន់ នៅក្នុងផ្នែកធនាគារ ហិរញ្ញវត្ថុ ទេសចរណ៍ និងផ្នែកបច្ចេកទេសផ្សេងៗ ហើយក្រៅពីក្រុមហ៊ុនមកពីប្រទេសជប៉ុនមួយទៀត ក៏មានតម្រូវការស្វែងរកដៃគូអាជីវកម្ម ដើម្បីពង្រឹកការវិនិយោគ និងអាជីវកម្មជប៉ុននៅកម្ពុជាផងដែរ។
លោក បន្តថា មជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា ជប៉ុន CJCC ក្រៅពីអនុវត្តបេសកកម្មការងារអភិវឌ្ឍន៍ធនធានមនុស្ស ការសម្របសម្រួលផ្តល់ឱកាសការងារជូនយុវជន សិស្សនិស្សិត. មជ្ឈមណ្ឌល ក៏បានធ្វើសកម្មភាពជាច្រើនទៀត ជាពិសេស ការផ្តល់ឱកាសឲ្យកុ្រមហ៊ុនខ្មែរ និងក្រុមហ៊ុនបានជួបគ្នា ផ្គូផ្គងភ្ជាប់ដៃគូអាជីវកម្មរវាងកម្ពុជា ជប៉ុន និងការធ្វើសកម្មភាពទៅផ្សព្វផ្សាយឱកាសវិនិយោគកម្ពុជា នៅប្រទេសជប៉ុន ការទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជាជាដើម។
លោក ស៊ាម និមល បន្តថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ការងារឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមីនានេះ នឹងជួយឲ្យយុវជន និស្សិតខ្មែរជាច្រើនទៀត ទទួលបានឱកាសការងារ ឱកាសការសិក្សា ហើយនឹងមានក្រុមហ៊ុនមកពីប្រទេសជប៉ុនជាច្រើន មានឱកាសពង្រីកអាជីវកម្ម និងការភ្ជាប់ដៃគូអាជីវកម្មជាច្រើនទៀត។
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ មកដល់ពេលនេះ ក៏មានសហគ្រាស រោងចក្រ ក្រុមហ៊ុននានា មកពីតាមបណ្តាខេត្ត រាជធានី នៅទូទាំងប្រទេស បានរាយការណ៍មានតម្រូវការកម្លាំងពលកម្មយុវជន ចូលមកបម្រើការងារ កើនឡើងដល់៨៥ ៧៥៦នាក់ ។
អត្ថបទ៖ ស៊ុម សុខជា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣