ព័ត៌មាន
អគារថ្មីមួយខ្នង នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋបាលខេត្តកណ្ដាល និងដើម្បីបំពេញតម្រូវការចាំបាច់ផ្នែកជំងឺទូទៅ, ផ្នែកវះកាត់, និងផ្នែកសម្ភព និងរោគស្ត្រី រាជរដ្ឋាភិបាលបានសម្រេច ផ្តល់ជូននូវអគារថ្មីមួយខ្នងដល់មន្ទីរពេទ្យបង្អែកជ័យជំនះ មានកម្ពស់ ៨ ជាន់ និងមានជាង ១០០ បន្ទប់ ដែលចំណាយ ថវិកាសរុបប្រមាណ ៦ លានដុល្លារអាម៉េរិក ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកម្សិលម៉ិញនេះ នៅ មន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ខេតកតកណ្ដាល។
មានប្រសាសន៍ក្នុងពិធីដាក់សម្ភោធប្រើប្រាស់ជាផ្លូវការនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល បានផ្ដល់អគារមន្ទីរពេទ្យបង្អែកជ័យជម្នះ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ និង ពង្រឹងគុណភាពសេវាសុខាភិបាល ជូន ប្រជាពលរដ្ឋគ្រប់រូប ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ស្របតាម យុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាល ទី១, ដែលចាត់ទុក “មនុស្ស» ជា អាទិភាព គន្លឹះ ទី១ ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបន្តថា៖ ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នឹងពុងជំរុញអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ និងវិធានការគន្លឹះ ចំនួន៥ សំដៅខិតខំជម្នះឱ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឱ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេល និងចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ សំដៅម្ខាងបន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងម្ខាងទៀត ប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយទៅជាកាលានុវត្តភាព តាមរយៈការបន្តពង្រឹងភាពប្រកួតប្រជែង ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ ការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកល ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារកាន់តែច្រើន សម្រាប់កម្លាំងពលកម្មដែលមានជំនាញ មធ្យម និងខ្ពស់ ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែទូលំទូលាយ។ល។ សំដៅឈានទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដាំផ្ញើរដល់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុង/ស្រុក គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យ បង្អែកជ័យជម្នះ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានគត់មត់ជាប្រចាំ ដោយអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បង-ប្អូនប្រជាពលរដ្ឋ។ ក្នុងកាលៈទេសៈបច្ចុប្បន្នដែលជាតិយើង ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើអធិបតេយ្យជាតិ និង បូរណភាពទឹកដី សូមមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋាន បន្តចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំ ព្រោះកម្លាំងសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំរបស់យើងទាំងអស់គ្នា ជាប្រជាជនខ្មែរពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដើម្បីជម្នះនូវបញ្ហាប្រឈមផងទាំងពួង ដោយជោគជ័យ រួមទាំងបញ្ហាព្រំដែនផងដែរ។
អត្ថបទ ៖ សៅ យ៉ាម៉ង់







-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន2 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី