ព័ត៌មាន
អនុប្រធាន EU-ABC លើកទឹកចិត្តឱ្យវិនិយោគិនអឺរ៉ុបមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា អនុប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានលើកទឹកចិត្តដល់វិនិយោគិនសហភាពអឺរ៉ុប ឱ្យមកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ព្រោះសហភាពអឺរ៉ុបមានភាពវិជ្ជមានយ៉ាងខ្លាំងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលជាទីផ្សារដ៏សំខាន់មួយក្នុងតំបន់អាស៊ាន។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV នៅថ្ងៃទី០៥ មីនា លោក Noel Clehane អនុប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ABC) បានលើកសរសើរថារដ្ឋាភិបាលកម្ពុជាបានផ្តល់បរិយាកាសវិនិយោគអំណោយផលដល់វិនិយោគិនបរទេស ដោយសាររដ្ឋាភិបាលមានគោលនយោបាយជាច្រើនដែលផ្តល់ផលប្រយោជន៍ និងភាពវិជ្ជមានយ៉ាងខ្លាំងវិនិយោគិន។ ទនឹ្ទមនឹងនេះ ក៏មើលឃើញពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អវិធានការមួយចំនួនឱ្យកាន់តែប្រសើរឡើងពាក់ព័ន្ធនឹងផ្នែកពន្ធដារ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តដល់វិនិយោគិនអឺរ៉ុបឱ្យមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។
លោក Clehane បានសង្កេតឃើញទៀតថា រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប គឺមានទំនាក់ទំនងដ៏រឹងមាំ ទាំងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ សហភាពអឺរ៉ុបគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈគម្រោងហិរញ្ញប្បទាន និងគម្រោងសំខាន់ៗមួយចំនួនទៀត។ ក្នុងនៅកម្រិតនយោបាយកម្ពុជាក៏មានទំនាក់ទំនងល្អផងដែរ។
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារយៈពេលពីរថ្ងៃរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប នៅកម្ពុជា បានមើលឃើញពីវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហការគ្នា រួមមាន ផលិតកម្មកសិ-ចំណីអាហារ និងអាហារូបត្ថម្ភ ផលិតផលវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំអគ្គិសនី គ្រឿងសង្ហារឹម ភស្តុភារកម្ម និងការតភ្ជាប់។ បច្ចុប្បន្ន អាជីវកម្មអឺរ៉ុបចំនួន ១៤០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅក្នុងតំបន់៕ អត្ថបទ៖ ធូ វិរៈ

-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន7 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន7 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន2 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ