ព័ត៌មាន
អភិបាលរាជធានីភ្នំពេញបន្តជំរុញបង្ក្រាប ONLINE SCAMS ក្នុងពេលមួយសប្ដាហ៍ទៀត
អភិបាលរាជធានីភ្នំពេញ បានបន្តជំរុញឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងគ្រប់បណ្ដាខណ្ឌទាំង១៤ ខិតខំបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន ព្រោះជាផែនការ នៅពេលតែពេលមួយសប្ដាហ៍ទៀតប៉ុណ្ណោះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំថា កុំសន្តិភាពថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS អស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ ពួកគេអាចជ្រកនៅទីតាំងដែលយេីង នឹក ស្មាន មិនដល់ ក៏អាច ថាបាន ។ ដូច្នេះសូមអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យនិងបោសសម្អាតឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
ការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៌ថា តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។ ដូច្នេះនៅពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ។ កន្លងមកនេះអាជ្ញាធរអនុវត្តការងារនេះបានល្អប្រសើរហើយ ទោះបីជាយ៉ាងណាក្តី អាច្ញាធរ និងសមត្ថកិច្ចក៏កុំសន្តិភាពពេក ព្រោះក្រុមល្មើសអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលកម្លាំងសមត្ថកិច្ចនឹកស្មានមិនដល់។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ជាមួយនិងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះហើយ ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឯកឧត្ដមអភិបាលរាជធានីក៏បានធ្វើការកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្វើការងារបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះកន្លងមកទទួលបានជោគជ័យល្អ។
ជាមួយគ្នានោះដែរឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើការណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុម ចូលរួមបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌដូនពេញ ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រត្រូវចុះទៅសាកសួរសុខទុក្ខគាត់ពីជីវភាពរស់នៅរបស់គាត់។ ឯកឧត្ដមបន្តទៀតថា ក្រោយបញ្ចប់យុទ្ធនាការនេះទៅធានាថាស្អាតគ្មាន ONLINE SCAMS គ្រឿងញៀនក៏ត្រូវធ្វើរួមគ្នា ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញក្លាយជាតំបន់.ស៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន22 hours agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន3 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ