ព័ត៌មាន
ស្នងការរាជធានី៖ តម្លៃរបស់នារីមិនមែនត្រូវបានផ្តល់សម្រាប់តែថ្ងៃ៨មីនានោះទេ គឺមានគ្រប់ពេល
នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ“។

ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលទាំង១៤ខណ្ឌ និងមន្ត្រីនគរបាលក្រោមឱវាទជានារីទាំងអស់ និវត្តន៍ជនជានារី មន្ត្រីកិច្ចសន្យាជានារី បុគ្គលិកនារីថែទាំអគារ សរុបចំនួន៧២៤នាក់ ។
ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលការងារយ៉េនឌ័រ បានឡើងអានព្រះរាជសារជូនពរទាំងស្រុង របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយភ្ជាប់នូវអត្ថន័យខ្លឹមសារជ្រាលជ្រៅប្រកបដោយក្តីនឹករលឹក និងក្តីស្រលាញ់ ជូនដល់នារីទូទាំងប្រទេស ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ពាំនាំបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញជានារីនឹងក៏បានសម្តែងនូវការកោតសរសើរ ហើយវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងនគរបាលជានារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ចូលរួមការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណតម្លៃនារីឱ្យកាន់តែមានភាពថ្កុំថ្កើន តាមរយៈការបង្ហាញពីសមត្ថភាព គុណភាព វិន័យ សីលធម៌ល្អ ក្នុងនាមជាកងកម្លាំងបម្រើផលប្រយោជន៍ និងភាពស្មោះពិតប្រាកដចំពោះប្រជាពលរដ្ឋនិងប្រទេសជាតិ ។

ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំកងកម្លាំងនគរបាលនារី ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រឺកចំណេះ ជំនាញ ជាពិសេសចំណេះដឹងផ្នែកបច្ចេកទេស ឌីជីថល ភាសាបរទេស ដើម្បីចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតប្រាកដ ។

ក្នុងកាលៈទេសៈនេះ ក្នុងនាមអ្នកសមរភូមិក្រោយ ឯកឧត្តមស្នងការ ក៏បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរចំពោះវីរភាពអង់អាចក្លាហានរបស់កងកម្លាំងជានារីទាំងអស់ នៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុការពារទឹកដី ដែលបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នារីជាផ្នែកដ៏សំខាន់ មានស្នាដៃ និងការលះបង់មិនចាញ់បុរសនោះឡើយ ហើយក៏ជាតួអង្គសំខាន់ដែលសង្គមជាតិមិនអាចខ្វះបាននោះឡើយ ។
ចុងបញ្ចប់ នៃពិធី ឯកឧត្តមស្នងការ និងលោកស្នងការង ក៏បានអញ្ជើញប្រគល់បាច់ផ្កាជូន មន្ត្រីនគរបាលជានារី និងភរិយា និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕ លីហេង



-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន19 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១