កីឡា
ម្ចាស់ក្លិបកីឡាវាយសី BC រំពឹងអូសទាញយុវជនលេងកីឡា និងរួមចំណែកអភិវឌ្ឍកីឡាជាតិកាន់តែរីកចម្រើន
លោកស្រី ទ្រី ឆេង ប្រធានក្លិបកីឡាវាយសី BC រំពឹងរួមចំណែកអូសទាញយុវជនលេងកីឡាកាន់តែច្រើន ពិសេសការរួមចំណែកអភិវឌ្ឍកីឡាជាតិ បន្ទាប់ពីបើកដំណើរការជាផ្លូវការ ដោយមានការគាំទ្រពីមន្ដ្រីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីអាជីព និងមហាជនយ៉ាងច្រើនកុះករ។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីក្លិបបានរៀបចំការប្រកួតពានរង្វាន់មិត្តភាព ដើម្បីអបអរការបើកដំណើរការទីលានរបស់ខ្លួន នៅតំបន់ស្ទឹងមានជ័យផង និងដើម្បីអបអរសាទរទិវាអន្ដរជាតិនាទី ៨មីនា ផង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ជាម សុភា អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។

លោកស្រី ទ្រី ឆេង បន្ដថា ផ្ដើមពីការស្រលាញ់ និងមើលឃើញពីគុណតម្លៃនៃការលេងកីឡា ទើបជំរុញឲ្យលោកស្រីរៀបចំទីលាននេះឡើង ដែលមានលក្ខណៈស្ដង់ដារ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ ពិសេសយុវជន យកពេលទំនេរពីការសិក្សាមកលេងកីឡា ហើយក្លិបក៏មានទិសដៅរួមចំណែកបណ្ដុះធនធានកីឡាករ-កីឡាការិនីសម្រាប់ចូលរួមការប្រកួតនានាទៀតផង។

ជាមួយគ្នាឯកឧត្តម ជាម សុភា បានកោតសរសើរចំពោះការរៀបចំរបស់ក្លិបកីឡាវាយសី BC ដែលមានលក្ខណៈស្ដង់ដារល្អ ។ ឯកឧត្តមរំពឹងថា ទីលាននេះ មិនត្រឹមតែអាចអូសទាញយុវជនឲ្យលេងកីឡា ដើម្បីសុខភាព មិត្តភាព និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនោះទេ តែក៏អាចរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យកីឡាវាយសីនៅកម្ពុជាផងដែរ។

គួរដឹងថា សម្រាប់ការប្រកួតកីឡាវាយសីមិត្តភាព ដើម្បីអបអរសាទរទិវាអន្ដរជាតិ ៨មីនា របស់ក្លិបកីឡាវាយសី BC មានកីឡាករ-កីឡាការិនីជាង ១៣០នាក់ មកពីបណ្ដាក្លិបមួយចំនួន ក្នុងរាជធានីភ្នំពេញ និងប្រកួតលើ ៣វិញ្ញាសា ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីជម្រើសជាតិ និងយុវជនជាច្រើន ។ ក្រោយឆ្លងកាត់ការប្រកួត ១ថ្ងៃពេញ ក្លិបក៏បានរកឃើញក្រុមជ័យលាភី និងបានផ្ដល់នូវប្រាក់រង្វាន់ អមជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣