ព័ត៌មាន
ថ្ងៃនេះ NEA កំពុងនាំយកក្រុមហ៊ុនធំៗ និងឱកាសការងារចំនួន ៩១៩ កន្លែង ទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ បានរៀបចំវេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រយៈពេលមួយថ្ងៃពេញ ដោយនាំយកក្រុមហ៊ុនធំៗ និងឱកាសការងារ ៩១៩ កន្លែង ទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។
វេទិកាការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ យុវជន សិស្ស/និស្សិត ដែលមានបំណងស្វែងរកការងារធ្វើ និងនិយោជកដែលត្រូវការកម្លាំងពលកម្ម ឱ្យបានជួបគ្នានៅកន្លែងតែមួយដោយងាយស្រួល។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចយកប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន ចាប់ពីពេលឥឡូវនេះ ដល់ម៉ោង ៤ ល្ងាច៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣