ព័ត៌មាន
អគ្គនាយក CMAC និងគណៈប្រតិភូសហរដ្ឋអាមេរិកពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានជួបពិភាក្សាគ្នាជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោក Mr. Ethan Rinks ប្រធានគម្រោងកម្មវិធីកាត់បន្ថយអាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Ms. Jill Larson មន្ត្រីទទួលន្ទុកត្រួតពិនិត្យជំនួយនៃក្រសួងការបរទេស និងលោកស្រី Ms. Homa Hassan មន្ត្រីពិនិត្យវាយតម្លៃគម្រោងជំនួយកាត់បន្ថយសព្វាវុធនៃវិមានប្រធានាធិបតី ព្រមទាំងអបដំណើរដោយលោកស្រី Kelly Saltzman មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ឯកឧត្តម ហេង រតនា បានថ្លែងថា ជំនួបពិភាក្សានេះសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពកិច្ចប្រតិបត្តិការក្នុងការអនុវត្តគម្រោងជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជូនរាជរដ្ឋាភិបាលចំនួន៤លានដុល្លារសហរដ្ឋអាមេរិកកាលពីកន្លងទៅថ្មីៗនេះ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
ឯកឧត្តម បានឱ្យដឹងថា គម្រោងនេះគាំទ្រសកម្មភាពសំខាន់ៗ រួមមាន៖ ១. កម្លាំងបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសរួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងក្រចេះ ២. កម្លាំងចល័តឆ្លើយតបបន្ទាន់ៗ និង៣. កម្លាំងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តឧត្តរមានជ័យ។ ជំនួយសហរដ្ឋអាមេរិកគម្រោងនេះ បានគាំទ្រកម្លាំងជំនាញអង្គភាព CMAC ចំនួនប្រមាណជិត ៤០០នាក់ ឱ្យបំពេញភារកិច្ចមនុស្សធម៌យ៉ាងសកម្ម។
បើតាម ឯកឧត្តម ហេង រតនា ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានផ្តល់ការគាំទ្រលើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពធនធានមនុស្ស និងបំពាក់សម្ភារបច្ចេកទេសមួយចំនួនជូនអង្គភាព CMAC ផងដែរ៕
















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣