កីឡា
Mondo Duplantis បំបែកកំណត់ត្រាលោតកំពស់ដោយប្រើថ្នោលលើកទី ១៥
អត្តពលិកស៊ុយអែត Mondo Duplantis ជាថ្មីម្តងទៀតបានបំបែកកំណត់ត្រាលោតបានខ្ពស់បំផុតនៅវិញ្ញាសាលោកកំពស់ដោយប្រើថ្នោលនៅក្នុងព្រឹត្តិការណ៍ប្រកួត Mondo Classic ក្នុងទឹកដីរបស់ខ្លួន។
ម្ចាស់មេដាយមាសអូឡាំពិក និងជាជើងឯកពិភពលោករូបនេះ មិនមានឧបសគ្គអ្វីទាំងអស់ក្នុងការលោតបានកំពស់ខ្ពស់បំផុតជាកំណត់ត្រារបស់ខ្លួន ៦.៣១ ម៉ែត្រ ពោលគឺចាប់ផ្តើមការលោតដំបូងកំពស់ ៥.៦៥ ម៉ែត្រ លើកទីពីរ ៥.៩០ ម៉ែត្រ លើកទីបី ៦.០៨ ម៉ែត្រ និងលើកទីបួន ៦.៣១ ម៉ែត្រដោយជោគជ័យ។
នេះជាលើកទី ១៥ ហើយដែល Duplantis បានបំបែកកំណត់ត្រាខ្លួនឯងតាំងពីកំណត់ត្រាដំបូងកើតឡើងនៅឆ្នាំ ២០២០ ដោយលើកនេះបានបំបែកកំណត់ត្រាចាស់ខ្ពស់ជាង ១ សង់ទីម៉ែត្រ។
កីឡាករន័រវេស Sondre Guttormsen បានលេខពីរនៅព្រឹត្តិការណ៍នេះលោតបាន ៦ ម៉ែត្រគត់ ខណៈលេខបីបានទៅកីឡាករអាមេរិក Zachrey Bradford លោតបាន ៥.៩ ម៉ែត្រដូចគ្នានឹងមិត្តរួមជាតិ Sam Kendricks និងកីឡាករអូស្រ្តាលី Kurtis Marshall សុទ្ធតែលោតបានកំពស់ ៥.៩ ម៉ែត្រដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣