Connect with us

កីឡា

Arsenal បន្តរឹងមាំក្នុងដីយកឈ្នះ Leverkusen ២-០ ជើងទីពីរឡើងវគ្គ ៨ ក្រុមចុងក្រោយ

ក្រុមកាំភ្លើងធំ Arsenal បានបន្តដំំណើរយ៉ាងរលូននៃភាពជោគជ័យរបស់ខ្លួនរដូវកាលនេះតាមរយៈជ័យជំនះ ២-០ លើក្រុមភ្ញៀវ Bayer Leverkusen និងសរុបទាំងពីរជើង ៣-១ ឡើងវគ្គ ៨ ក្រុមចុងក្រោយ។

ក្រុមទាំងពីរចាប់ផ្តើមការប្រកួតនៅជើងទីពីរនេះស្មើគ្នា តាមរយៈលទ្ធផលស្មើ ១-១ នៅទឹកដីអាល្លឺម៉ង់។

ក្រុមរបស់លោក Mikel Arteta មិនបណ្តោយឱ្យ Leverkusen ធ្វើព្យុះភ្លៀងបានឡើយនៅកីឡដ្ឋាន Emirate របស់ខ្លួន មុនពេលរកបានគ្រាប់នាំមុខ ១-០ ដោយ Eberechi Eze នៅនាទីទី ៣៦។

Arsenal នៅតែជាក្រុមមានប្រៀប និងបន្តរកបានមួយគ្រាប់ទៀតដោយ Declan Rice។

ពីរគ្រាប់នេះគ្រប់គ្រាន់សម្រាប់ Arsenal បន្តដំណើរឡើងវគ្គ ៨ ក្រុមជួបជាមួយ Sporting។

Arsenal ក៏នឹងមានធុរៈសំខាន់មួយទៀត គឺត្រូវជួប Manchester City វគ្គផ្តាច់ព្រ័ត្រ EFL Cup ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia