កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រាជរដ្ឋាភិបាល ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាល ដែលបានឈរជើងយ៉ាងអង់អាចនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្រុមគ្រួសារវីរៈកងទ័ពចំនួន២៧៧គ្រួសារ ក្នុងសង្កាត់កណ្តោលដុំ...
ភ្នំពេញ៖ កសិដ្ឋានត្រូវបានរៀបចំឡើង ដើម្បីផលិតអាហារ សរសៃ ឬផលិតផលមានប្រយោជន៍ផ្សេងៗ ប៉ុន្តែវានៅតែជាប្រព័ន្ធអេកូឡូស៊ីមួយ។ ដំណាំ សត្វចិញ្ចឹម សត្វល្អិត រុក្ខជាតិដែលដុះដោយខ្លួនឯង មីក្រូសារពាង្គកាយ ដី ទឹក ខ្យល់ និងមនុស្ស សុទ្ធតែមានទំនាក់ទំនង និងឥទ្ធិពលលើគ្នាទៅវិញទៅមកនៅក្នុងប្រព័ន្ធនោះ។ កសិករជាអ្នកដឹកនាំ និងគ្រប់គ្រងទំនាក់ទំនងជាច្រើននៅក្នុងកសិដ្ឋាន។ ពួកគាត់ជ្រើសរើសដំណាំ រៀបចំដី គ្រប់គ្រងទឹក គ្រប់គ្រងសត្វល្អិត និងជំងឺ ប្រមូលផល និងសម្របខ្លួនទៅតាមអាកាសធាតុ។...
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនឈើអារ) ដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមការងារបានឃាត់ឃ្លួន ជនសង្ស័យ ឈ្មោះ ចិន សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានដកហូត...
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី ម៉ាហា ដាម៉ាច នាយិកាថ្មីនៃអង្គការយូនីសេហ្វប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រី ម៉ាហា ដាម៉ាច និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានសម្តែងការអបអរសាទរជូនចំពោះលោកស្រី...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សម្ពោធអគារសិក្សា និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញក្តីសោមនស្សជាអនេកដោយបានចូលរួមក្នុងពិធីអបអរសាទរខួប ៨០...
ពោធិ៍សាត់៖ បន្ទាប់ពីមានការអំពាវនាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឲ្យលោកស្រី សែម សុខគា ចូលមកស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។ នៅព្រឹកថ្ងៃទី៦ ខែតុលា នេះ លោកស្រី សែម សុខគា បានចូលមកប្រជុំដោះស្រាយ នៅសាលាខេត្តពោធិ៍សាត់...
កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងដែលមានព្រំដែនគោករួមគ្នាប្រវែងជាង ១.០០០ គីឡូម៉ែត្រ ហើយក្នុងរយៈពេលជិត៦០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរលើវិស័យជាច្រើន។ ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ បន្តត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ជាប្រចាំ។ ដោយឡែក ក្នុងឆ្នាំ២០២៦ អគ្គលេខាធិការ តូ ឡឹម បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកុម្ភៈ ហើយលោក ត្រឹន កឹមទូ សមាជិកការិយាល័យនយោបាយ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់លោកស្រី សែម សុខគា ដែលមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចហើយចូលមកជួបក្រុមការងារខេត្តដោះស្រាយបញ្ហាដីធ្លី ខណៈសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១...
វិស័យឯកជននៅក្នុងសេវាដឹកជញ្ជូន ចាត់ទុកការពង្រីកកំពង់ផែនៅក្នុងស្រុក របស់កំពង់ផែស្វយ័តភ្នំពេញ មានសារៈសំខាន់ ណាស់ ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនទៅកាន់ខេត្តគោលដៅនានា កាត់បន្ថយចំណាយលើការដឹកជញ្ជូនផ្លូវគោក និងគាំទ្រដល់ការ ដឹកជញ្ជូនកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារផ្សេងៗ។ ជុំវិញការពង្រីកកំពង់ផែក្នុងស្រុក របស់កំពង់ផែស្វយ័តភ្នំពេញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ច និងភស្តុភារកម្មរបស់កម្ពុជា តភ្ជាប់បណ្តាញដឹកជញ្ជូន៖ ជួយពង្រីកបណ្តាញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ទៅកាន់ ខេត្តគោលដៅសំខាន់ៗ។ កាត់បន្ថយចំណាយ៖ ជួយបន្ថយការចំណាយលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកាត់បន្ថយភាពយឺតយ៉ាវនៅលើដងផ្លូវ។ គាំទ្រវិស័យកសិកម្ម៖ គឺសម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលក្នុងស្រុក ឱ្យហូរចូលទៅកាន់ទីផ្សារ...
នៅរសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ មានការរៀបចំពិធីចម្រើនព្រះបរិត្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតី រាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដ៏ប្រពៃនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ព្រមទាំងលោកជំទាវ...