(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាសហអធិបតីជាមួយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង។...
ភ្នំពេញ៖ខណៈពេលដែលបណ្តាប្រទេសភាគច្រើន នៅតំបន់អឺរ៉ុប កំពុងជួបប្រទះនូវរលកកំដៅយ៉ាងខ្លាំង ដោយក្នុងនោះប្រទេសមួយចំនួនដូចជា បារាំង អង់គ្លេស និងប្រទេសដទៃទៀត កំពុងរងការគំរាមកំហែងពី សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពិភពលោកត្រូវបានរំលឹកឡើងវិញម្តងទៀតថា ការប្រែប្រួលអាកាសធាតុ លែងជាក្តីបារម្ភដ៏ឆ្ងាយហួសពីដៃទៀតហើយ ប៉ុន្តែវាជាតថភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ រលកកំដៅកំពុងកើតឡើងកាន់តែញឹកញាប់ មានរយៈពេលកាន់តែវែង និងកំពុងជះឥទ្ធិពលដល់តំបន់ដែលធ្លាប់តែមានរដូវក្តៅល្មម។ កម្ពុជាប្រហែលជាមិនមានលក្ខខណ្ឌអាកាសធាតុដូចអឺរ៉ុបនោះទេ ប៉ុន្តែយើងមិនគួរទាញសន្និដ្ឋានថា យើងអាចគេចផុតពីបញ្ហានេះបានឡើយ។ រលកកំដៅនាពេលបច្ចុប្បន្ននេះ គួរតែដើរតួជាការព្រមានទុកជាមុន។ វាក៏ជាសញ្ញាមួយបង្ហាញថា បាតុភូត El Niño នាពេលខាងមុខ...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោង ភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាពីក្របខ័ណ្ឌ សកម្មភាពកម្មវិធី ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសមរម្យ អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងផ្តល់ធាតុចូលលើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ...
កំពង់ចាម៖នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។ បើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះ បានប្រាប់ឲ្យដឹងថា ករណីបាក់ស្រុតផ្លូវ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារថ្មី បន្តអំពាវនាវយុវជនឋិតក្នុងវ័យសិក្សាទាំងអស់ឱ្យជៀសឲ្យឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់មានតែអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ គ្មានការអប់រំទៀតឡើយ ។ ការបន្តអំពាវនាវជាថ្មី របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងក្រោយ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវតាមបង្ក្រាបក្រុមក្មេងៗបានប្រព្រឹត្តិសកម្មភាពវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ ក្នុងពេលថ្មីៗនេះ ដោយបានបែកធ្លាយជាឃ្លីបវីដេអូ រងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ។ តាមរយៈសំណេរផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈពេលដែលកំពុងបន្តដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ផ្លូវការទូត និងច្បាប់អន្តរជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយជាមួយតំណាងសហគមន៍ខ្មែរចំនួន ៤០រូប មកពីបណ្តាខេត្តនានានៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំ អ្នកចូលរួមទាំងអស់ ត្រូវបានជម្រាបជូនអំពីបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទម្រង់ផ្សេងៗនៃឧក្រិដ្ឋកម្មឆ្លងដែនដែលបានរៀបចំ ព្រមទាំងការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។...
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី៣៣០ ស្មើនឹង ១១១៥មាតិកាព្រះធម៌ នៅទីស្តីក្រសួង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម មានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌...
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន...
កម្ពុជានឹងរៀបចំពិព័រណ៍អាហារនិងភេសជ្ជៈខ្មែរ ការបង្ហាញផលិតផលពីសហគ្រិន ការប្រកួតប្រជែងអាជីវកម្មអាហារ កម្មវិធីប្បធម៌ និងសិល្បៈខ្មែរ ដែលមិនត្រឹមតែពិព័រណ៍អាហារខ្មែរប៉ុណ្ណោះទេ ថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីក ទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។ ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ មហាព្រឹត្តិការណ៍ពិព័រណ៍ “អាហារខ្មែរត្រូវតែខ្លាំង” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាហារ...
ភ្នំពេញ៖ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានគិតគូរយកចិត្តទុកដាក់ជាខ្លាំងទៅលើការរៀបចំប្រព័ន្ធអប់រំរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ ដោយបានរៀបចំកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីជាគ្រូបង្រៀន ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន និងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ឱ្យកាន់តែមានភាពប្រសើរឡើង និងមានគុណភាពខ្ពស់។ ក្នុងដំណើរការកសាង និងរៀបចំកែលម្អប្រព័ន្ធអប់រំពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. តែងតែដឹកនាំ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។ ជាក់ស្តែង...