ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលប្រព្រឹត្តឡើងនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងនោះការរក្សាបាននូវសន្ដិសុខតាមព្រំដែនប្រទេសទាំងពីរ និងការធ្វើពាណិជ្ជកម្ម៩ខែឆ្នាំនេះសម្រេចបានជាង ៩ ពាន់លានដុល្លារ។ ភាគីទាំងពីរបានវាយម្លៃខ្ពស់បែបនេះ ក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា...
ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងកម្មវិធី Saudi Feast Food Festival នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (ភាគ១ និង ភាគ២) ទទួលបានជ័យលាភី «Best of the...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានមានព្រះរាជបន្ទូលថា អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ។ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូល អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ...
ក្រោយបានឃើញជាក់ស្ដែងនូវលទ្ធផលវិជ្ជមានជាបន្តបន្ទាប់តាមរយៈយុទ្ធសាស្រ្ដ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានបង្ហាញការសាទរ និងជំនឿជឿជាក់កាន់តែខ្លាំងឡើងថែមទៀតចំពោះយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាលលើការដោះស្រាយជម្លោះជាមួយភាគីថៃ។ ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រលើការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើការបន្តដាក់ចេញនូវយន្តការជាច្រើន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃឲ្យកាន់តែល្អប្រសើរឡើង និងឆ្ពោះទៅរកសន្តិភាព។ ជាក់ស្តែងថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ( JBC ) ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះទៅបោះបង្គោលព្រំដែនបណ្តោះអាសន្ន ក្នុងគោលដៅធានាឲ្យបានអធិបតេយ្យភាព និងបូរណភាពទឹកដី ស្របតាមសន្ធិសញ្ញា...
រាជរដ្ឋាភិបាល និងវិស័យឯកជន និងបានកំពុងធ្វើការយ៉ាងជិតស្និទជាមួយគ្នា ការដោះស្រាយបញ្ហាប្រឈម និងជំរុញធ្វើពិពិធកម្ម លើវិស័យដែលគាំទ្រនានា ដើម្បីធ្វើឱ្យកម្ពុជាឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៃការប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីពីការឈានទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ ដែលដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ...
ភាគីពាក់ព័ន្ធរដ្ឋនិងវិស័យឯកជន បានកំពុងរួមគ្នាដោះស្រាយ និងការប្រមូលធាតុចូល ដើម្បីលើកកម្ពស់អនុវិស័យអាហារ និង ភេសជ្ជៈ ដែលជាវិស័យសក្តានុពលមួយ សម្រាប់តម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ទីផ្សារនាំចេញ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាបង្ហាញ សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជាលើកទី១ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា អនុវិស័យអាហារ និងភេសជ្ជៈ គឺជាវិស័យមួយដែលមានតម្រូវការចាំបាច់...
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Hong Keewon សមាជិកសភាកូរ៉េ នៅវិមានរដ្ឋសភាជាតិកូរ៉េ។ ឯកឧត្តម ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះឯកឧត្តម Hong Keewon ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន២ដង និងបានព្យាយាមបកស្រាយអំពីស្ថានភាពពិត និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ឯកឧត្តម នៅក្នុងកិច្ចប្រជុំសភា និងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗ...
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្រោមអធិបតីដ៏ខ្ពងខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈ ចំនួន៥មាន៖ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។ ទី២-របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើកទី៥...
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្តីណែនាំ ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន គឺដើម្បីយកចិត្តទុកដាក់បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ។ «ក្រសួងអប់រំ យុវជន...