(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយត្រូវបានប្រជាពលរដ្ឋចាប់មកប្រគល់ឱ្យមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដានសុខភាព និងទាក់ទៅមន្ត្រីជំនាញសត្វព្រៃ មើលថែទាំមុននាំទៅលែងទៅព្រៃធម្មជាតិវិញ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូលភូមិកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ហើយបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារ បានទទួលពីសហគមន៍...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក SUZUKI Mudai តំណាងអង្គការ JICA នៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាពនិងភាពធន់...
ភ្នំពេញ ៖ មុនឈានចូលខែធ្នូដាច់ឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកាកន្លងទៅ មានអង្គការ និងសមាគមចំនួន១៦ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង ក្នុងចំណោម សមាគម និងអង្គការដែលបានចុះបញ្ជីនោះ មានសមាគមចំនួន១៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១ ខណៈក្នុងខែវិច្ឆិកាដូចគ្នានោះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាបាលចេញពីបញ្ជីចំនួន៧ផងដែរ។ ដូចនៅតំបន់អឺរ៉ុប និងអាអាម៉េរិកជាដើមដែរ អង្គការ និងសមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់...
(ភ្នំពេញ) នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ នាថ្ងៃ13 ខែធ្នូ ឆ្នាំ 2024នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជី ថលនៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI) “ គាំទ្រដោយរដ្ឋាភិបាលជប៉ុន។ នេះជាសិក្ខាសាលារួមគ្នាលើកទី២ ដែលមានរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើ ឡើងនៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ...
កំពត៖ នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត។ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធ «ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ៖ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ បានប្រារព្ធពិធីបើកសម្ពោធីជាផ្លូវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍ សេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។ លោកជំទាវ បានបន្តថា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញការប្រើប្រាស់តភ្ជាប់ទំ នាក់ទំនងទីផ្សារ ក្នុងស្រុក និងក្រៅស្រុក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា (ប្រព័ន្ធអ៊ីនធឺណិត) ដែលជាកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់អ្នកវិនិយោគ និងជាការសម្រួលពាណិជ្ជកម្មដ៏ល្អរវាងអ្នកលក់ និងអ្នកទិញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នាថ្ងៃទី១៣ ខែធ្នូ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជា ស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ត្រូវខិតខំបន្ថែមទៀតទៅលើទំនាក់ទំនងជាមួយដៃគូ ជាពិសេស ត្រូវឧស្សាហ៍ មានជំនួបដោយផ្ទាល់ជាមួយគ្នា បើទោះបីមានគោលនយោបាយច្បាស់លាស់ ដែលត្រូវបានដាក់ចេញរួចហើយក្តី ។ ការណ៍នេះ នឹងជួយជំរុញឱ្យដំណើរការពាណិជ្ជកម្មកាន់តែមានការរីកចម្រើន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ នៅមជ្ឈមណ្ឌលភីអេច...
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយេ ហើយបានបន្តដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ក្នុងឱកាសដំណើរអញ្ជើញដល់ប្រទេសតួកគី សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល...